Connect with us

ព័ត៌មានអន្ដរជាតិ

បុរសហ្វីលីពីន ស្លាប់បន្ទាប់ពីប៉ូលិសដាក់ទណ្ឌកម្មឲ្យអាវ៉ង់៣០០ដង ដោយសារចេញក្រៅផ្ទះទិញទឹកផឹកក្រោយម៉ោង ៦ល្ងាច

បានផុស

នៅ

បុរសជនជាតិហ្វីលីពីនម្នាក់ដែលរំលោភបម្រាមគោចរ បានស្លាប់បន្ទាប់ពីត្រូវប៉ូលិសដាក់ទណ្ឌកម្មឲ្យអាវ៉ង់៣០០ដង។

This image has an empty alt attribute; its file name is 41390672-9439947-image-a-20_1617696155213.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Darren Manaog Penaredondo ត្រូវបានប៉ូលិសឃាត់ឲ្យឈប់ នៅពេលចេញក្រៅផ្ទះដើម្បីទិញទឹកផឹក ក្រោយម៉ោង១៨:០០ក្នុងខេត្ត Cavite កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

គាត់បានដួលនៅថ្ងៃបន្ទាប់ ហើយក្រោយមកគាត់ក៏បានស្លាប់។

This image has an empty alt attribute; its file name is 41390670-9439947-image-m-19_1617696149988.jpg

ខេត្ត Cavite ដែលស្ថិតនៅលើកោះ Luzon បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក Marlo Solero មេប៉ូលិសក្រុង General Trias បាននិយាយថា គ្មានការដាក់ទណ្ឌកម្មលើរាងកាយចំពោះអ្នកដែលត្រូវបានរកឃើញថា រំលោភបម្រាមគោចរទេ មានតែការប្រៀនប្រដៅពីមន្រ្តីប៉ុណ្ណោះ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រសិនបើមន្រ្តីណាម្នាក់ត្រូវបាន រកឃើញថាបានអនុវត្តការដាក់ទណ្ឌកម្មនោះ ពួកគេនឹងមិនត្រូវបានអត់អោនឲ្យឡើយ។

This image has an empty alt attribute; its file name is 41390748-9439947-image-m-17_1617696142329.jpg

សាច់ញាតិរបស់ជនរងគ្រោះឈ្មោះ Adrian Lucena បានប្រកាសអំពីមរណភាពរបស់គាត់នៅលើ Facebook។ លោកបាននិយាយថា Penaredondo និងអ្នកផ្សេងទៀតត្រូវបានគេរកឃើញថារំលោភបម្រាមគោចរ ហើយត្រូវអាវ៉ង់ចំនួន១០០ដង។

ប្រសិនបើពួកគេខកខានមិនបានអាវ៉ង់រួមគ្នាក្នុងពេលតែមួយ ពួកគេនឹងត្រូវអាវ៉ង់ ម្នាក់ដល់ទៅ៣០០ដង ពេលត្រឡប់មកផ្ទះវិញ។

This image has an empty alt attribute; its file name is 41390750-9439947-image-a-18_1617696144752.jpg

បងប្រុសរបស់គាត់និយាយថា គាត់បានត្រឡប់មកផ្ទះវិញនៅម៉ោង៦ព្រឹកថ្ងៃសុក្រ ជាមួយការឈឺចាប់ គាត់មិនអាចដើរបានពេញមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ គាត់បានដួលហើយដាច់ខ្យល់ស្លាប់តែម្តង។

លោក Ony Ferrer អភិបាលក្រុង General Trias បានបញ្ជាឲ្យមេប៉ូលិសបើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះករណីនេះប៉ុន្តែក្រុមមន្ត្រីបាននិយាយថា គាត់ស្លាប់ដោយសារគាំងបេះដូង៕

This image has an empty alt attribute; its file name is 41391308-9439947-image-a-24_1617696839762.jpg

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម