ព័ត៌មានអន្ដរជាតិ
ក្រោយទទួលបានការស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសថៃ ពេលនេះ MGM ត្រូវបានយោធាមីយ៉ាន់យ៉ាចេញដីកាចាប់ខ្លួន
គួររម្លឹកថា បន្ទាប់កម្មវីធី Miss Grand International 2020 បានបញ្ចប់ហើយនោះ ដោយឡែក Miss grand Myanmar 2020 កញ្ញា Han Lay នៅបន្តស្នាក់នៅប្រទេសថៃប្រហែលជា ៣ខែទៀត ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ក្រោយនាងបាននិយាយពីស្ថានភាពនយោបាយនៅប្រទេសរបស់ខ្លួននៅលើឆាក Miss Grand International នារាត្រីវគ្គផ្ដាច់ព្រ័ត្រ។
.jpg)
ដោយឡែកនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានមានការលេចឮនូវដំណឹងថាពេលនេះ យោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន Miss grand Myanmar 2020 កញ្ញា Han Lay ពីបទញុះញង់ឲ្យមានភាពចលាចលក្នុងប្រទេស ដែលនាងបានប្រើឆាក Miss Grand International និយាយពីនយោបាយក្នុងប្រទេស ដែលកំពុងតែធ្វើឲ្យមហាជន ព្រមទាំងបណ្ដាអ្នកគាំទ្ររបស់ Miss Grand រូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាមួយគ្នានោះ ដីការចាប់ខ្លួននេះ នឹងត្រូវរួមបញ្ចូលទាំងអ្នកដែលបានបញ្ជូននាងទៅប្រកូត Miss Grand International 2020 នេះ ព្រមទាំង ក្រុមគ្រួសាររបស់ Miss grand រូបនេះ ដែលរស់នៅមីយ៉ាន់ម៉ា គឺគ្មានសិទ្ធចេញក្រៅប្រទេសឡើយ នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia។
.jpg)
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការបាតុកម្មតវ៉ាជាមួយទាហានរដ្ឋប្រហារមកមានការចាប់ខ្លួន តារាល្បីៗនៅភូមាជាង ៤០ នាក់ហើយ ក្រោយពីពួកគេបានចេញមកនិយាយពីនយោបាយ៕
.jpg)
.jpg)
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើឆាកអន្តរជាតិ យំប្រាប់ពិភពលោកពីស្ថានភាពប្រទេសខ្លួន
ចុចអាន៖ថៃ អនុញ្ញាតឲ្យបវរកញ្ញាមីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេស ដើម្បីសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ