Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង! មួយថ្ងៃ ប្រេស៊ីល​ មានអ្នកស្លាប់ដោយសារកូវីដ លើស៤,០០០នាក់

បានផុស

នៅ

ជាលើកដំបូងហើយ ប្រទេសប្រេស៊ីល បានកត់ត្រានូវការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-១៩ លើស៤,០០០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈវីរុសបំប្លែងខ្លួន កំពុងឆ្លងរាលដាលកាន់តែខ្លាំងឡើង។

In new grim record, Brazil surpasses 4,000 daily COVID deaths | Coronavirus  pandemic News | Al Jazeera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យមានសភាពចង្អៀតណែនណាន់តាន់តាប់ ហើយមានមនុស្សស្លាប់ខណៈពេលពួកគេរង់ចាំការព្យាបាលនៅតាមទីក្រុងមួយចំនួន ស្របពេលដែលប្រព័ន្ធសុខាភិបាល កំពុងឈានទៅរកការដួលរលំនៅក្នុងតំបន់ជាច្រើន។

ចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះ ឥឡូវកើនដល់ជិត៣៣៧,០០០នាក់ ជាប់លំដាប់ថ្នាក់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។

This image has an empty alt attribute; its file name is 117864317_gettyimages-1232046499.jpg

ប៉ុន្តែលោកប្រធានាធិបតី Jair Bolsonaro នៅតែបន្តប្រឆាំងនឹងរាល់វិធានការរឹតត្បិត ដែលមានគោលបំណងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។

លោកអះអាងថា ការបំផ្លាញសេដ្ឋកិច្ចនឹងអាក្រក់ជាងផលប៉ះពាល់ដោយសារវីរុសទៅទៀត ហើយលោកបានព្យាយាមបញ្ចៀសការរឹតត្បិតមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន។

This image has an empty alt attribute; its file name is 117865991_hi066630333.jpg

ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅគេហដ្ឋានប្រធានាធិបតីកាលពីថ្ងៃអង្គារ លោកបានរិះគន់វិធានការធ្វើចត្តាឡីស័ក ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយអំពីអ្នកស្លាប់ចំនួន ៤,១៩៥នាក់ក្នុងរយៈពេល២៤ម៉ោងមុននោះទេ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមពេលនេះ ប្រេស៊ីលបានកត់ត្រាករណីឆ្លងវីរុសនេះជាង ១៣លានករណី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្រ្តីរកស៊ីផ្លូវភេទប្រេស៊ីល ចេញធ្វើកូដកម្មសុំចាក់វ៉ាក់សាំងមុនគេ ព្រោះត្រូវជួបភ្ញៀវប្លែកៗរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម