ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមដាក់ក្រុង បាងកក ជាតំបន់ក្រហមដោយសារកូវីដ មុនថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី
ទីក្រុងបាងកកអាចត្រូវបានប្រកាសទៅជាតំបន់ក្រហមដោយសារជំងឺកូវីដ ១៩ នៅមុនពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅសប្តាហ៍ក្រោយ បន្ទាប់ពីការផ្ទុះឆ្លងជាចង្កោមថ្មីពាក់ព័ន្ធនឹងហាងស្រា និងបារ ដោយបង្កឲ្យមានការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងនៅក្នុងរដ្ឋធានីថៃមួយនេះ ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៣៣៤ ករណីនៅថ្ងៃពុធនេះ ខណៈដែល ២១៦ ករណីស្ថិតក្នុងទីក្រុងបាងកក ។
បន្ថែមពីនេះការផ្ទុះឆ្លងជាចង្កោមថ្មីជាច្រើននេះត្រូវបានគេរកឃើញនៅក្នុងហាងស្រា និងបារនៅទីក្រុងបាងកកជាពិសេសនៅក្នុងសង្កាត់ Wattana ។ នៅចន្លោះថ្ងៃទី ២២ ខែមីនា និងថ្ងៃទី ៦ ខែមេសា CCSA បានរាយការណ៍ពីការឆ្លងកូវីដចំនួន ២៥៧ ករណីពីតំបន់ដែលមានកន្លែងកម្សាន្តជាច្រើននេះ និងជាទីតាំងឧស្សាហ៍ចូលដោយអ្នកជប់លៀង និងអ្នកលេងភ្លេងជាដើម ។

ក្រៅពីទីក្រុងបាងកក ករណីឆ្លងជំងឺកូវីដ ១៩ បន្ថែមទៀតក៏ត្រូវបានគេរាយការណ៍នៅតាមកន្លែងកម្សាន្តនានាផងដែរនៅតាមខេត្តជុំវិញទីក្រុងនោះដូចជា ខេត្ត Chonburi ខេត្ត Samut Prakarn ខេត្ត Suphan Buri ខេត្ត Nonthaburi ។
គួរបញ្ជាក់ថា តំបន់ក្រហមដែលបានស្នើនេះរួមមានទីក្រុងបាងកក ខេត្ត Pathum Thani ខេត្ត Nonthaburi ខេត្ត Samut Prakarn និងខេត្ត Nakhon Pathom ហើយយោងតាម CCSA បានឲ្យដឹងថា ការសម្រេចចិត្តនេះនឹងធ្វើឡើងដោយក្រសួងសុខាភិបាលសាធារណៈ និងក្រសួងមហាផ្ទៃ នាពេលខាងមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ សង្ឃថៃមួយអង្គជាប់ក្នុងរូងភ្នំលិចទឹកត្រូវបានយកចេញដោយសុវត្ថិភាពថ្ងៃនេះ
ចុចអាន ៖ ច្រើនណាស់! ថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីរហូតដល់ទៅ ៣៣៤ ករណី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ