ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ជិត៦០០នាក់ អ្នកវិភាគនៅអង់គ្លេសថា យោធាមីយ៉ាន់ម៉ាកំពុងបាត់បង់ម្ចាស់ការគ្រប់គ្រង
កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបាញ់ប្រហារលើអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃពុធដែលបានសម្លាប់មនុស្សហោចណាស់១៥នាក់ និងរបួសជាច្រើននាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ជាមួយគ្នានេះមានអគ្គីភ័យបានឆេះអគារជាបន្តបន្ទាប់នៅទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គោន និងរោងចក្រដែលមានថៅកែជាជនជាតិចិន។

មេដឹកនាំយោធាលោកឧត្តមសេនីយ Min Aung Hlaing បាននិយាយថា ចលនាស៊ីវិលប្រឆាំងរដ្ឋប្រហារបានកំពុងបំផ្លាញប្រទេសមីយ៉ាន់ម៉ា។ លោកបញ្ជាក់ថា ចលនាស៊ីវិលប្រឆាំងបានបញ្ឈប់ការងារមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ការិយាល័យ និងរោងចក្រ។
យោងតាមក្រុមសកម្មជនមួយបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សប្រហែលជា៦០០នាក់ត្រូវបានសម្លាប់ចាប់តាំអពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមកដែលបានបញ្ចប់លទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយស៊ីវិល។
ការតវ៉ា និងកូដកម្មទូទាំងប្រទេសនៅតែកើតមានខ្លាំងក្លា បើទោះជារបបយោធាបានបង្ក្រាបដោយហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់ក៏ដោយ។

សមាគមជំនួញអ្នកទោសនយោបាយ (AAPP) បាននិយាយល្ងាចថ្ងៃពុធថា ឥឡូវនេះ យោធាបានកំពុងផ្តោតលើការបង្ក្រាបនៅតំបន់ជនបទ។
AAPP បានបញ្ជាក់ថា គិតថ្ងៃពុធ ទី៧ ខែមេសា មនុស្ស៥៩៨នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារមក។ អាជ្ញាធរក៏បានកំពុងឃុំខ្លួនមនុស្សជិត៣ពាន់នាក់ទៀត។
កម្លាំងសន្តិសុខបានបើកការបាញ់រះនៅថ្ងៃពុធទៅលើអ្នកតវ៉ានៅភាគខាងជើងទីប្រជុំជន Kale នៅពេលពួកគេបានទាមទារឲ្យស្តារឡើងវិញនូវរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី។
អ្នកស្រុកម្នាក់នៅតំបន់កើតហេតុ និងវិបសាយក្នុងស្រុក Myanmar Now បានផ្សាយថា មនុស្ស១១នាក់ត្រូវបានសម្លាប់ និងរបួសជាច្រើន។ មនុស្សពីរនាក់ទៀតត្រូវបានសម្លាប់នៅតំបន់ Bago ជិតទីក្រុងយ៉ាំងហ្គោន។

អ្នកស្រុកម្នាក់បាននិយាយថា យ៉ាងហោចណាស់មានអគ្គីភ័យបានកើតមានឡើង៧កន្លែងនៅទីក្រុងយ៉ាំងហ្គោន ក្នុងនោះឆេះអគាររដ្ឋាភិបាល មន្ទីរពេទ្យទាហានមួយ និងហាងមួយ ប៉ុន្តែគេមិនដឹងទេថា មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬយ៉ាងណា ហើយក៏គ្មានអ្នកអះអាងពីការទទួលខុសត្រូវដែរ។
ស្ថានទូតអមេរិកនៅទីក្រុងយ៉ាំងហ្គោនបាននិយាយថា ខ្លួនទទួលបានរបាយការណ៍នៃសំឡេងបំផ្ទុះគ្រាប់បែកដែលធ្វើដោយដៃ ឬកាំជ្រូចដែលបានបង្កើតសំឡេងឮខ្លាំង។
នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគ្គីភ័យមួយបានឆេះរោងចក្រកាត់ដេរ JOC Garment Factory ដែលមានថៅកែជាជនជាតិចិននៅទីក្រុងយ៉ាំងហ្គោន ប៉ុន្តែគ្មានរបាយការណ៍ពីគ្រោះថ្នាក់ដល់មនុស្ស និងលំអិតពីការខូចខាតទេ។

ប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងគាំទ្រដល់របបយោធាមីយ៉ាន់ម៉ា ហើយកាលពីខែមុន ក៏មានការវាយប្រហារទៅលើរោងចក្រដែលវីនិយោគដោយថៅកែចិន៣២កន្លែងនៅទីក្រុងយ៉ាំងហ្គោន។
ក្រុមអ្នកវិភាគ Fitch Solutions ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏បាននិយាយក្នុងរបាយការណ៍មួយថា ទណ្ឌកម្មរបស់ប្រទេសមហាអំណាចលោកខាងលិចកំពុងមានគោលដៅលើរបបយោធាទំនងជាមិនជោគជ័យក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ។
ប្រភពនេះបាននិយាយថា នេះជាបដិវត្តហិង្សាមួយដែលយោធាវាយប្រហារទៅលើអ្នកតវ៉ាគ្មានអាវុធក្នុងដៃ និងកងជីវពលជនជាតិភាគតិច។
ប្រភពដដែលបញ្ជាក់ថា «អំពើហិង្សាកាន់តែខ្លាំងៗទៅលើជនស៊ីវិល និងកងជីវពលជនជាតិភាគតិចបង្ហាញថា របបយោធាមីយ៉ាន់ម៉ាកំពុងកើនឡើងចំពោះការបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងប្រទេស»។

ប្រភពនេះបន្ថែមថា មនុស្សកាន់តែច្រើនលើសលប់គាំទ្ររដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញរបស់លោកស្រី អ៊ុងសាន ស៊ូជី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ