ព័ត៌មានអន្ដរជាតិ
ប្រទេសចិនព្រមានអាមេរិកមិនត្រូវធ្វើពហិការពីកីឡាអូឡាំពិករដូវរងា
រដ្ឋាភិបាលចិននៅថ្ងៃពុធម្សិលមិញបានព្រមានរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនថា មិនត្រូវធ្វើពហិការនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលទីក្រុងប៉េកាំងរៀបចំធ្វើម្ចាស់ផ្ទះឆ្នាំក្រោយ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តអំពីវិធីសាស្ត្ររួមគ្នាមួយដើម្បីលើកឡើងពីការរំលោភសិទ្ធិមនុស្ស។
អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បានច្រានចោលចំពោះការចោទនៃការរំលោភសិទ្ធិមនុស្សទៅលើជនជាតិភាគតិចនៅតំបន់ស៊ីនជាំង។ លោកបានព្រមានអំពីការឆ្លើយតបរបស់ចិនដ៏ខ្លាំងក្លាចំពោះការធ្វើពហិការពីព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏មានសក្តានុពល។

អ្នកនាំពាក្យលោក Zhao Lijian បាននិយាយថា ៖«ការធ្វើនយោបាយនៃកីឡានឹងធ្វើឲ្យខូចខាតស្មារតីនៃធម្មនុញ្ញអូឡាំពិក និងផលប្រយោជន៍នៃអត្តពលិកពីគ្រប់ប្រទេសទាំងអស់។ សហគមអន្តរជាតិរាប់បញ្ចូលទាំងគណកម្មាធិការអូឡាំពិកអាមេរិកនឹងមិនអាចទទួលយកវាបានទេ»។
ក្រុមសិទ្ធិមនុស្សបានកំពុងតវ៉ាប្រឆាំងនឹងការរៀបចំធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបស់ប្រទេសចិនដែលនឹងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ ពួកគេបានជំរុញឲ្យធ្វើពហិការ ឬចាត់វិធានការផ្សេងៗដើម្បីអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះការចោទប្រកាន់ពីការរំលោភបំពាន់របស់ចិនទៅលើជនជាតិ Uyghurs តៃប៊ិ និងហុងកុង។
ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ការធ្វើពហិការអូឡាំពិកស្ថិតនៅក្នុងចំណោមលទ្ធភាពដែលអាចកើតមានមួយ ប៉ុន្តែក្រោយមក មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នៅប្រទេសចិនមិនត្រូវបានពិភាក្សាទេ។
គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងគណកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិកបាននិយាយកន្លងមកថា ពួកគេប្រឆាំងនឹងការធ្វើពហិការ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ