Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​អ្នក​ចាក់​វ៉ាក់សាំង Pfizer និង Moderna មាន​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ អ្នក​ជំនាញ​ចាប់ផ្ដើម​រក​មូល​ហេតុ

បានផុស

នៅ

វិទ្យាស្ថាន​សុខភាព​ជាតិ ​(NIH) បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​​កំពុង​ចាប់ផ្ដើម​សិក្សា​ដើម្បី​រក​មូលហេតុ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ចំពោះ​​​អ្នក​ដែល​ចាក់​វ៉ាក់សាំង Pfizer និង Moderna ​​កន្លងមក។ ភ្នាក់ងារ​ស្រាវជ្រាវ​សហព័ន្ធ​បាន​និយាយ​ថា​ ប្រតិកម្ម​ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ចំពោះ​អ្នក​ដែល​មាន​ប្រវត្តិ​នៃ​អាឡ័កស៊ី​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

NIH បាន​និយាយ​ថា ការ​សាកល្បង​ព្យាបាល​កំពុង​ដំណើរការ​ដើម្បី​កំណត់​ថា ​តើ​មនុស្ស​ដែល​មាន​ប្រតិកម្ម​​អាឡ័កស៊ី​​ធ្ងន់ធ្ងរ​​ឬ​មាន​ជំងឺ​កោសិកា​ដែល​ស្ទះ​នោះ ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ប្រតិកម្ម​​អាឡ័កស៊ី​ភ្លាមៗ​ឬ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

បន្ថែម​ពី​លើ​នេះ ​អ្នក​​ស្រាវជ្រាវ​នឹង​ពិនិត្យ​មើល​យន្តការ​ជីវសាស្ត្រ​នៅ​ពី​ក្រោយ​ប្រតិកម្ម​ថា ​តើ​គំរូ​ហ្សែន​ឬ​កត្តា​ដទៃ​ទៀត​អាច​ព្យាករណ៍​បាន​ថា ​នរណា​អាច​មាន​ហានិភ័យ​ខ្ពស់​បំផុត។ ជា​ពិសេស​អាច​មក​ពី​​ការ​ខូច​កោសិកា​មេ​ ​បណ្ដាល​មក​ពី​ប្រភេទ​កោសិកា​ឈាម​ស​ ដែល​មិន​ធម្មតា​សកម្ម​ខ្លាំង​ពេក​ឬ​ទាំងពីរ ជំងឺ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ប្រតិកម្ម​គំរាមកំហែង​ដល់​អាយុ​ជីវិត​ដែល​មើល​ទៅ​ដូចជា​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ។

NIH ក៏​បាន​ចាប់ផ្ដើម​សាកល្បង​​លើ​មនុស្ស​ពេញវ័យ​ចំនួន ៣,៤០០ នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៦៩ ឆ្នាំ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក three dozen។

លោក​បណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​​អាឡ័កស៊ី​ជំងឺ​ឆ្លង​ដែល​ជា​ផ្នែក​មួយ​នៃ​ NIH និយាយ​ថា​ ” សាធារណជន​មាន​ការ​ព្រួយបារម្ភ​អំពី​របាយការណ៍​នៃ​ប្រតិកម្ម​អាឡ័កស៊ី​ដ៏​កម្រ​ និង​ធ្ងន់ធ្ងរ​ចំពោះ​វ៉ាក់សាំង Moderna និង Pfizer“។ ចំពោះ​ព័ត៌មាន​ដែល​ប្រមូល​បាន​ក្នុង​កំឡុង​ពេល​សាកល្បង​នេះ ​នឹង​ជួយ​គ្រូពេទ្យ​ណែនាំ​ដល់​អ្នក​ដែល​មាន​អាឡ័កស៊ីធ្ងន់ធ្ងរ​​ឬ​មាន​ជំងឺ​ប្រចាំ​កាយ​អំពី​ហានិភ័យ​និង​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំងពីរ​នេះ។

អ្នក​ដែល​មាន​ប្រវត្តិ​ប្រតិកម្ម​អាឡ័កស៊ី​ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​បាន​ណែនាំ​ឲ្យ​អ្នក​ផ្ដល់​សេវា​សុខាភិបាល​តាមដាន​ពួកគេ​រយៈពេល ៣០ នាទី​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​រួច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖កូវីដបំប្លែងខ្លួនរបស់អង់គ្លេស កំពុងឆ្លងខ្លាំងជាងប្រភេទដើម ១.៣២ ដង ក្នុងប្រទេស ជប៉ុន

ចុចអាន៖កុំប្រហែស! ទោះចាក់វ៉ាក់សាំងហើយ ក៏នៅតែអាចឆ្លងកូវីដដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម