ព័ត៌មានអន្ដរជាតិ
ត្រូវការពេលប៉ុនណាដើម្បីបង្កើតអង់ទីគ័រប្រឆាំងវីរុស ក្រោយចាក់វ៉ាក់សាំងដូសទី២?
បច្ចុប្បន្នមានវ៉ាក់សាំង COVID-19 ផ្សេងៗគ្នាជាច្រើនកំពុងអភិវឌ្ឍនៅទូទាំងពិភពលោក។ នៅសហរដ្ឋអាមេរិករដ្ឋបាលចំណីអាហារនិងឱសថ (FDA) បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងចំនួនបីសម្រាប់ប្រើប្រាស់រួចមកហើយ។
វ៉ាក់សាំងពីរក្នុងចំណោមនោះគឺវ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលប្រើបច្ចេកវិទ្យា mRNA ដើម្បីជួយរាងកាយឱ្យបង្កើតប្រព័ន្ធភាពស៊ាំទៅនឹងវីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ-១៩ ។
វ៉ាក់សាំងទាំងពីរនេះត្រូវការចាក់ដូសពីរដង ហើយបន្ទាប់ពីចាក់ដូសទីពីរប្រព័ន្ធភាពស៊ាំប្រឆាំងវីរុសនឹងចាប់ផ្តើមមានប្រសិទ្ធភាពយ៉ាងពេញលេញ។ ត្រង់ណេះ អ្នកប្រហែលជាឆ្ងល់ថា តើត្រូវប្រើពេលយូរប៉ុនណាក្រោយចាក់លើកទី ២ ទើបរាងកាយមានភាពស៊ាំពេញលេញ។
នៅក្នុងអត្ថបទនេះយើងនឹងស្វែងយល់អំពីភាពស៊ាំជាមួយនឹងវ៉ាក់សាំង Pfizer-BioNTech និង Moderna ព្រមទាំងពេលវេលាបណ្ដុះអង់ទីគ័រ។
មិនថាវ៉ាក់សាំង Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពជាមួយប្រព័ន្ធភាពស៊ាំទៅនឹងផ្នែកមួយនៃវីរុសថ្មីដែលហៅថា សរសៃប្រូតេអ៊ីន។ ប្រូតេអ៊ីននេះត្រូវបានរកឃើញនៅលើផ្ទៃរបស់មេរោគ។ វាត្រូវបានប្រើដើម្បីជួយមេរោគភ្ជាប់និងបញ្ចូលកោសិកានៅក្នុងខ្លួនរបស់យើង។
ដោយសារប្រព័ន្ធភាពស៊ាំមាន “អង្គចងចាំ” ដូច្នេះវាអាចប្រើវ៉ាក់សាំងដើម្បីវិភាគនិងរក្សាទុកព័ត៌មានអំពី សរសៃប្រូតេអ៊ីន។ បន្ទាប់មកវាអាចទទួលបានព័ត៌មាននេះដើម្បីការពាររាងកាយ ប្រសិនបើយើងប្រឈមនឹងវីរុសនាពេលអនាគត។
ទោះយ៉ាងណាភាពស៊ាំនឹងមិនកើតឡើងភ្លាមៗ ក្រោយពេលចាក់វ៉ាក់សាំងឡើយ។ ជាធម្មតាវាត្រូវការពេលប្រហែល ២ សប្តាហ៍សម្រាប់ឱ្យរាងកាយបង្កើតភាពស៊ាំ។ មូលហេតុហ្នឹងហើយ ទើបអ្នកនៅតែអាចឆ្លងកូវីដក្នុងកម្រិតខ្ពស់ ក្នុងកំឡុងពេលនេះ ប្រសិនពុំមានការប្រុងប្រយ័ត្នខ្ពស់នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ស្រាយចម្ងល់! គ្រូពេទ្យជំនាញប្រាប់រយៈពេលដុះអង់ទីគ័រប្រឆាំងកូវីដ ក្រោយចាក់វ៉ាក់សាំងដូសទី ២ រួច
ចុចអាន៖ អង់ទីគ័រការពារកូវីដអាចផ្ទេរតាមរយៈសុករបស់ ស្ត្រីមានផ្ទៃពោះ ទៅកូន បន្ទាប់ពីចាក់វ៉ាក់សាំង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ