ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម
តារាល្បីល្បាញបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានយោធាចាប់ខ្លួន ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែខ្លាំងឡើងលើសិល្បករនិងតារាសម្តែង។

លោក Paing Takhon ជាតារាបង្ហាញម៉ូដនិងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។ លោកបានបង្ហាញសកម្មភាពយ៉ាងក្តៅគគុក ទាំងការតវ៉ាតាមអនឡាញនិងការតវ៉ាដោយផ្ទាល់។
Instagram របស់ Takhon ដែលមានអ្នក Follow ជាងមួយលាននាក់ ត្រូវបានលុបចោលរួមជាមួយគណនី Facebook របស់គាត់។

យោងតាមការបង្ហោះតាម Facebook របស់ប្អូនស្រី Takhon ឈ្មោះ Thi Thi Lwin បានរៀបរាប់ថា មានកងទ័ពប្រមាណ៥០នាក់ជិះឡានយោធាចំនួន៨គ្រឿង បានមកចាប់ខ្លួនគាត់នៅម៉ោងប្រហែល០៥និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅមីយ៉ាន់ម៉ា)។
អ្នកស្គាល់គ្នា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា គាត់ត្រូវបានគេនាំខ្លួនចេញពីផ្ទះម្ដាយរបស់គាត់ក្នុងតំបន់ North Dagon នៃទីក្រុង យ៉ាំងហ្គោន។

កាលពីពេលថ្មីៗ តារាវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេឃើញ ចូលរួមក្នុងបាតុកម្មនិងការហែក្បួនជាច្រើន។ គាត់ក៏ធ្លាប់បានបង្ហោះរូបភាពនៃមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ និងជានិមិត្តរូបគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

Takhon ធ្លាប់បាននិយាយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើរដ្ឋប្រហារយោធា។ យើងទាមទារឲ្យមានការដោះលែងជាបន្ទាន់ចំពោះទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី, ប្រធានាធិបតី U Win Myint, រដ្ឋមន្រ្តីរដ្ឋាភិបាលស៊ីវិលនិងសមាជិកសភាជាប់ឆ្នោតទាំងឡាយ”។
យើងទាមទារឲ្យមានការគោរពលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីក្នុងពេលឆាប់ៗបំផុត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជន មីយ៉ាន់ម៉ា ប្រាប់គ្នាកុំទិញផលិតផលចិន ក្រោយយោធាហៅក្រុងប៉េកាំងជាដៃគូយុទ្ធសាស្ត្រ

-
ចរាចរណ៍២៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់