ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល Miss Grand មីយ៉ាន់ម៉ា មានរឿងរ៉ាវជាច្រើននៅពីក្រោយខ្នង
បវរកញ្ញាមីយ៉ាន់ម៉ានាង Thaw Nandar Aung ឬ Han Lay បានយកកម្មវិធី Miss Grand International ដែលបានធ្វើឡើងនៅប្រទេសថៃ ដោយនិយាយប្រឆាំងនឹងអំពើឃោរឃៅរបស់យោធាលើប្រជាជនមីយ៉ាន់ម៉ា។ បន្ទាប់ពីថ្លែងសុន្ទរកថារួច តារាម៉ូដែលវ័យ ២២ ឆ្នាំរូបនេះបានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរចំពោះភាពក្លាហានរបស់នាងជាខ្លាំង។
នេះជាអ្វីដែលយើងគួរដឹងអំពីបវរកញ្ញាមីយ៉ាន់ម៉ារូបនេះ៖
១ កាលពីជាងមួយខែមុន Han Lay បានស្ថិតនៅតាមដងផ្លូវនៃទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា គឺការតវ៉ាប្រឆាំងនឹងយោធា។ ការតវ៉ានេះបានចាប់ផ្ដើមនៅពេលដែលយោធាបានដណ្ដើមកាន់កាប់ប្រទេស ដោយធ្វើការបោះឆ្នោតឡើងវិញ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដី។
២ Han Lay គឺជានិស្សិតផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យយ៉ាំងហ្គោន។ កាលពីថ្ងៃទី២៧ ខែ មីនា នាងបានសម្រេចចិត្តប្រើវេទិកា Miss Grand International ដើម្បីនិយាយអំពីស្ថានភាពនយោបាយក្នុងប្រទេសខ្លួននៅលើឆាកអន្តរជាតិ។
៣ ក្នុងពេលសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងបាងកក Han Lay បានប្រាប់ BBC ថា នៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកសារព័ត៌មានត្រូវបានឃុំខ្លួន ហេតុដូចនេះទើបនាងសម្រេចចិត្តនិយាយពីស្ថានភាពប្រទេសប្រាប់ពិភពលោក។ នាងមានការព្រួយបារម្ភថា សុន្ទរកថាអាចធ្វើឲ្យនាងជាប់ក្នុងរ៉ាដាយោធា ទើបសម្រេចចិត្តស្នាក់នៅថៃយ៉ាងហោចណាស់ក្នុងរយៈពេលបីខែទៀត។ Han Lay បន្តថា នាងដឹងថាខ្លួនកំពុងប្រថុយប្រថាននិងត្រូវបន្តការស្នាក់នៅប្រទេសថៃ ជាកន្លែងដែលនាងបានទៅចូលរួមប្រកួតបវរកញ្ញា។
៤ ចាប់តាំងពីនាងបានថ្លែងសុន្ទរកថា Han Lay បានទទួលការគំរាមកំហែងលើបណ្ដាញសង្គមរបស់នាង។ ទោះយ៉ាងណាយោធាឬមន្ត្រីផ្សេងទៀតមិនទាន់ទាក់ទងនាងតាមរបាយការណ៍នៅឡើយទេ។ នាងបានសារភាពថានាងរឹតតែមានការភ័យខ្លាចថែមទៀត ពីព្រោះដីកាចាប់ខ្លួនប្រឆាំងនឹងតារាល្បីៗ ១៨ នាក់ដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកសារព័ត៌មាន ត្រូវបានចេញកាលពីសប្ដាហ៍មុន សម្រាប់ការនិយាយប្រឆាំងនឹងរដ្ឋប្រហារ។
៥ និស្សិតជាច្រើនដែលកំពុងធ្វើការតវ៉ាត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបរបស់យោធា។ Han Lay បានអះអាងថា មិត្តភ័ក្ដិរបស់នាងម្នាក់ទៀតដែលមិនទាំងបានតវ៉ាផង ប៉ុន្តែបានទៅផឹកកាហ្វេក៏ត្រូវគេបាញ់សម្លាប់។ ទោះបីគ្រួសាររបស់នាងមានសុវត្ថិភាព ប៉ុន្តែការប្រាស្រ័យទាក់ទងជាមួយពួកគេគឺមានលក្ខណៈដាច់ឆ្ងាយ ដោយសារអ៊ីនធឺណិតកំពុងត្រូវបានកាត់ផ្ដាច់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
៦ អ្នកចូលរួមការប្រកួតបវរកញ្ញាជារឿយៗតែងចូលចិត្តរក្សាភាពអៀនខ្មាស ប៉ុន្តែ Han Lay បានដាក់ទស្សនៈនយោបាយរបស់នាងជាអាទិភាព រួមទាំងការរិះគន់ដោយផ្ទាល់ទៅលើយោធា។ នាងចាត់ទុកការនិយាយចេញជាកាតព្វកិច្ចរបស់នាង ហើយចាត់ទុកលោកស្រី ស៊ូជី ថាជាការលើកទឹកចិត្តដ៏អស្ចារ្យបំផុតរបស់នាង។
៧ ដំបូង Han Lay គ្រោងនឹងបណ្ដុះបណ្ដាលជាអ្នកបម្រើការហោះហើរ បន្ទាប់ពីបញ្ចប់ការសិក្សាប៉ុន្តែនៅពេលនេះនាងបាននិយាយថា មិនប្រាកដថាផ្លូវណាដែលគួរជ្រើសរើសនោះទេ។ មានអ្នកខ្លះបានណែនាំនាងឲ្យចូលប្រឡូកក្នុងឆាកនយោបាយ តែនាងមិនគិតដូច្នោះទេ។
៨ នាងចង់ឲ្យអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់ ព្រោះនាងជឿជាក់ថាយោធាមីយ៉ាន់ម៉ាកំពុងធ្វើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។
៩ Han Lay បានដឹងថា ប្រជាជនប្រទេសមីយ៉ាន់ម៉ាចង់បានមេដឹកនាំរបស់ពួកគេត្រឡប់មកវិញ ហើយពួកគេចង់បានប្រជាធិបតេយ្យរបស់ខ្លួនមកវិញដូចគ្នា ។
១០ និស្សិតវ័យក្មេងរូបនេះបានប្ដេជ្ញាបន្តប្រើសំឡេងនិងប្រជាប្រិយភាពរបស់ខ្លួន ដើម្បីនិយាយប្រឆាំងនឹងភាពអយុត្តិធម៌ និងអំពាវនាវឲ្យអន្តរជាតិជួយប្រជាជនមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖shethepeople
ចុចអាន៖បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើឆាកអន្តរជាតិ យំប្រាប់ពិភពលោកពីស្ថានភាពប្រទេសខ្លួន
ចុចអាន៖កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?