Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូងលើពិភពលោក ជប៉ុន ប្រើជម្រើសព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរដោយវះកាត់ប្ដូរសួត

បានផុស

នៅ

មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ (Kyoto) របស់ប្រទេសជប៉ុននិយាយថា ខ្លួនបានធ្វើការវះកាត់ប្តូរសួតពីអ្នកបរិច្ចាគដែលនៅរស់ ជាលើកដំបូងនៅលើពិភពលោកដើម្បីព្យាបាលអ្នកជំងឺដែលខូចខាតសួតធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងជំងឺកូវីដ ១៩ ។

ក្រោយការវះកាត់លោកសាស្រ្តាចារ្យ Date Hiroshi ប្រធានផ្នែកវះកាត់សួតបានធ្វើសន្និសិទកាសែតនៅថ្ងៃព្រហស្បតិ៍នេះជាមួយបុគ្គលិកផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យនិយាយថា ស្ត្រីម្នាក់ដែលរស់នៅក្នុងតំបន់ Kansai បានទទួលការវះកាត់ជិត ១១ ម៉ោងកាលពីថ្ងៃពុធ ។ អ្នកជំងឺបានវិវត្តទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីនាងបានឆ្លងជំងឺកូវីដ ១៩ កាលពីចុងឆ្នាំមុន ។

នាងត្រូវបានគេព្យាបាលដោយប្រើម៉ាស៊ីន ECMO ដែលជំនួសមុខងាររបស់បេះដូង និងសួត ហើយទីបំផុតបានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺនេះ ។

ប៉ុន្តែក្រោយមកនាងបានបាត់បង់មុខងារសួតភាគច្រើនរបស់នាងដោយសារតែការលូតលាស់ខុសប្រកក្រតី ហើយមិនមានសញ្ញា ឬលទ្ធភាពណាមួយនៃការជាសះស្បើយឡើងវិញនោះទេ ។

ដូច្នេះហើយទើបគ្រូពេទ្យសម្រេចធ្វើការវះកាត់ប្តូរផ្នែកខ្លះនៃសួតពីប្តី និងកូនប្រុសរបស់ស្ត្រីរូបនោះ បន្ទាប់ពីគ្រូពេទ្យទទួលបានការបរិច្ចាគពីពួកគេ ។

មន្ទីរពេទ្យនិយាយថា បច្ចុប្បន្នស្ត្រីរូបនេះកំពុងទទួលការព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) យ៉ាងយកចិត្តទុកដាក់ ។ វេជ្ជបណ្ឌិតនិយាយថា ក្រុមគ្រូពេទ្យសង្ឃឹមថាអ្នកជំងឺអាចជាសះស្បើយ ហើយនាងទំនងជានឹងត្រូវបានជួយសង្គ្រោះយ៉ាងពេញលេញក្នុងរយៈពេល ៣ ខែ ។ ពួកគេនិយាយថា ប្តី និងកូនប្រុសរបស់នាងក៏មានសុខភាពផងដែរ ។

មន្ទីរពេទ្យនិយាយថា ស្ត្រីរូបនេះគឺជាអតីតអ្នកជំងឺកូវីដ ១៩ ទី ១ នៅលើពិភពលោកដែលទទួលការប្តូរសួតពីអ្នកបរិច្ចាគដែលកំពុងនៅរស់ ។ គ្រូពេទ្យនិយាយថា ការប្តូរសួតនឹងក្លាយជាជម្រើសព្យាបាលដ៏ជោគជ័យសម្រាប់មនុស្សដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជប៉ុន ជំរុញបន្តវិធានការការពារប្រឆាំងកូវីដ ទោះអ្នកចាក់វ៉ាក់សាំងហើយក៏ដោយ

ចុចអាន ៖ កូវីដបំប្លែងខ្លួនរបស់អង់គ្លេស កំពុងឆ្លងខ្លាំងជាងប្រភេទដើម ១.៣២ ដង ក្នុងប្រទេស ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២៤ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

Sokha Hotels

ព័ត៌មានពេញនិយម