ក្មេងទំនើងមួយក្រុមចូលបាញ់រះក្នុងពិធីបំបួសនាគនៅប្រទេសថៃ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងទំនើងមួយក្រុមចូលបាញ់រះក្នុងពិធីបំបួសនាគនៅប្រទេសថៃ

Published

on

ក្មេងទំនើងមួយក្រុមបានបង្ហាញមុខនៅក្នុងពិធីបំបួសនាគនៅខេត្ត Si Sa Ket នៃប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះ ហើយបានចាប់ផ្តើមបាញ់ប្រហារភ្លាមៗបណ្តាលឲ្យមនុស្ស ១៣ នាក់រងរបួស និងមិនមានអ្នកស្លាប់នោះទេ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ Samrong Sung ហើយបានក្លាយជាភាពវឹកវរ និងចលាចល នៅពេលដែលមនុស្សព្យាយាមរត់គេចគ្រាប់កាំភ្លើង ហើយក្រុមក្មេងទំនើងបានចាប់ផ្តើមវាយប្រហារ និងវាយដុំប្រជាជន ។

ក្នុងចំណោមជនរងគ្រោះទាំង ១៣ នាក់នោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានរបួសដោយសារគ្រាប់កាំភ្លើងបាញ់ចំបញ្ឆិតក្បាល ។

ក្រោយមកប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Mongkol Duangsit អាយុ ២៧ ឆ្នាំដែលត្រូវបានគេឃើញថាកំពុងកាន់កាំភ្លើង ។ គាត់កំពុងត្រូវបានសួរចម្លើយចំពោះព័ត៌មានអំពីមូលហេតុ និងអ្នកដែលនៅពីក្រោយហេតុការណ៍នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម