ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបំផ្ទុះគ្រាប់បែក បាញ់អាវុធវែងសម្លាប់អ្នកតវ៉ាច្រើនទៀត
ហោចណាស់មនុស្ស១១នាក់ត្រូវបានសម្លាប់ និងរបួសជាច្រើននាក់ក្នុងប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅតំបន់ Sagaing។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានផ្សាយនៅថ្ងៃព្រហស្បតិ៍។
គិតទាំងព្រឹកថ្ងៃព្រហស្បតិ៍ ជនស៊ីវិលប្រមាណ៦១២នាក់ហើយត្រូវបានសម្លាប់ដោយរបបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។

ការបំផ្ទុះគ្រាប់បែក និងបាញ់អាវុធវែងបានកើតឡើង នៅពេលអ្នកស្រុកបានព្យាយាមរារាំងរថយន្តយោធា៧គ្រឿងដែលដឹកទាហានពេញចូលទីប្រជុំជនវេលាម៉ោង៤ល្ងាចនៅថ្ងៃពុធ។
អ្នកស្រុកបានអះអាងថា ទាហានបានកំពុងដាក់ពង្រាយដើម្បីបង្ក្រាបលើអ្នកតវ៉ាប្រចាំថ្ងៃនៅ Taze ក្នុងតំបន់ Sagaing ដែលបានទាក់ទាញមនុស្សរាប់ពាន់ចេញតវ៉ា ប៉ុន្តែមិនមានការវាយប្រហាររហូតដល់ថ្ងៃព្រហស្បតិ៍។
អ្នកតវ៉ានៅ Taze បានតស៊ូជាមួយកម្លាំងសន្តិសុខដោយបានប្រើកាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងវែង។ បន្ទាប់ពីជនស៊ីវិលបានដកថយ កម្លាំងទាហានបានដាក់ពង្រាយនៅក្នុងទីប្រជុំជនកាលពីល្ងាចថ្ងៃពុធ។
អ្នកស្រុកបាននិយាយថា ប្រជាជនបានកំពុងរត់ចោលផ្ទះសម្បែង និងអ្នករបួសបានកំពុងព្យាយាមរកការព្យាបាលនៅកន្លែងផ្សេង។
នៅថ្ងៃព្រហស្បតិ៍ តំបន់ Taze បានស្ងប់ស្ងាត់ពីអ្នកតវ៉ា ប៉ុន្តែឮសំឡេងប្រកាសរបស់យោធាដែលគំរាមបាញ់សម្លាប់អ្នកស្រុក ប្រសិនបើនរណាម្នាក់ហ៊ានចេញមកតាមផ្លូវ។

នៅ Kale ក្នុងតំបន់ Sagaing ក៏មានការប៉ះទង្គិចគ្នាដែរ។ កំឡុងពេលនោះកម្លាំងទាហានបានបំផ្ទុះគ្រាប់បែក និងបាញ់អាវុធគ្រាប់ពិតលើអ្នកតវ៉ា។ យ៉ាងហោចណាស់ មនុស្ស១២នាក់ត្រូវបានសម្លាប់ និង១២នាក់បានរបួស។
អ្នកតវ៉ាវ័យក្មេងនៅ Kale បានប្រាប់ The Irrawaddy នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនិយាយថា ៖«ក្រុមកម្លាំងសន្តិសុខបានប្រើគ្រាប់បែកបំផ្ទុះ និងអាវុធវែងលើអ្នកតវ៉ា។ វាពិតជាមិនអាចទទួលយកបានឡើយ។ នេះមិនមែនជាសង្គ្រាមទេ»។
អតីតរដ្ឋមន្ត្រីមកពីគណកម្មាធិការតំណាងសភា (CRPH) ដែលជាក្រុមតំណាងឲ្យរដ្ឋាភិបាលស៊ីវិលត្រូវបានបណ្តេញចេញម្នាក់បាននិយាយថា ៖«ប្រជាជននឹងតស៊ូការពារអាយុជីវិត និងសិទ្ធិរបស់ពួកគេដោយខ្លួនឯង។ ប្រជាជនមិនរង់ចាំ CRPH ធ្វើសកម្មភាពទេ។ CRPH មិនអាចបញ្ឈប់ការតស៊ូប្រដាប់ដោយអាវុធដែលអាចកើតមានបានឡើយ»។
ក្រុមការទូតបាននិយាយថា សមាជិកម្នាក់របស់ CRPH ដែលព្យាយាមស្តាររដ្ឋាភិបាលស៊ីវិលឡើងវិញ នៅថ្ងៃសុក្រនេះនឹងថ្លែងសុន្ទរកថាផ្លូវការមួយទៅកាន់ការប្រជុំក្រៅផ្លូវការរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ១៥នាក់»។
សហរដ្ឋអាមេរក សហភាពអឺរ៉ុប និងបណ្តាប្រទេសធំផ្សេងៗទៀតបានដាក់ទណ្ឌកម្មលើក្រុមឧត្តមសេនីយ៍ និងសមាជិកគ្រួសាររបស់ពួកគេដែលពាក់ព័ន្ធនឹងរដ្ឋប្រហារ ព្រមទាំងក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា។ ទណ្ឌកម្មចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Myanma Gems Enterprise ក្នុងបញ្ជីខ្មៅ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ