ព័ត៌មានអន្ដរជាតិ
ប្រទេសមួយចំនួនដាក់កំហិតប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយមានករណីកកឈាមដ៏កម្រ
ប្រទេសមួយចំនួនបានដាក់កំហិតការប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីនិយតករឱសថរបស់សហភាពអឺរ៉ុបបានចង្អុលបង្ហាញពីតំណភ្ជាប់ដែលអាចកើតមានចំពោះករណីការកកឈាមដ៏កម្រ ។
គណៈកម្មាធិការចម្រុះស្ដីពីការចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេសបាននិយាយថា ជម្រើសមួយផ្សេងទៀតនៃវ៉ាក់សាំងនេះគួរតែត្រូវបានផ្តល់ជូនសម្រាប់មនុស្សដែលមានអាយុក្រោម ៣០ ឆ្នាំ ប្រសិនបើអាច ។
ទន្ទឹមនោះប្រទេសអ៊ីតាលីបានណែនាំឲ្យប្រើវ៉ាក់សាំងនេះសម្រាប់តែមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកដែលបានចាក់ដូសទី ១ ហើយអាចទទួលដូសទី ២ បាន ទោះបីពួកគេមានអាយុក្រោម ៦០ ឆ្នាំក៏ដោយ ។
ចំណែកប្រទេសអេស្ប៉ាញកំពុងចាក់វ៉ាក់សាំងនេះសម្រាប់តែមនុស្សដែលមានអាយុចន្លោះពី ៦០ ទៅ ៦៥ ឆ្នាំ ។
រីឯប្រទេសអូស្រ្តាលីបានណែនាំឲ្យប្រើវ៉ាក់សាំង Pfizer ជំនួសវ៉ាក់សាំង AstraZeneca សម្រាប់ការចាក់ដូសទី ២ ដល់មនុស្សពេញវ័យអាយុក្រោម ៥០ ឆ្នាំដែលចាក់ដូសទី ១ រួច ប៉ុន្តែអ្នកមានអាយុក្រោម ៥០ ឆ្នាំដែលមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ អាចត្រូវបានចាក់ដូសទី ២ ។
ទីភ្នាក់ងារឱសថអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា “ការកកឈាមមិនធម្មតាដែលមានប្លាកែតឈាមទាបគួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្រនៃវ៉ាក់សាំងនេះ” ។ ប៉ុន្តែទីភ្នាក់ងារក៏ដូចជាអាជ្ញាធរអង់គ្លេសនិយាយថា គុណប្រយោជន៍នៃវ៉ាក់សាំងនេះនៅតែបន្តមានច្រើនជាងហានិភ័យសម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងនេះ ។
គួរបញ្ជាក់ថា វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុនឱសថស៊ុយអែត AstraZeneca និងសាកលវិទ្យាល័យ Oxford របស់អង់គ្លេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំង AstraZeneca លើកុមារ ដោយសារក្តីបារម្ភអំពីបញ្ហាកំណកឈាម
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត