Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! COVAX ផ្ដល់វ៉ាក់សាំងកូវីដ ១០០ លានដូសដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្ដាប្រទេសក្រីក្របំផុតជាង ១០០ នៅលើពិភពលោកបានចាប់ផ្តើមទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមរយៈកម្មវិធី COVAX ដឹកនាំដោយ WHO ដែលជាកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីបញ្ជូនវ៉ាក់សាំងរាប់លានដូសទៅប្រទេសកំពុងអភិវឌ្ឍន៍ ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា រហូតមកដល់ពេលនេះកម្មវិធី COVAX បានផ្តល់នូវវ៉ាក់សាំងជិត ៤០ លានដូសនៅទូទាំងទ្វីបចំនួន ៦ ដែលផ្គត់ផ្គង់ដោយវ៉ាក់សាំងរបសក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Pfizer-BioNTech និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីបាននិយាយថា ក្នុងចំណោមប្រទេសជាង ១០០ ដែលកម្មវិធី COVAX បានផ្គត់ផ្គង់ការចាក់វ៉ាក់សាំងក្នុងនោះមាន ៦១ ប្រទេសស្ថិតក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៩២ ទទួលបានវ៉ាក់សាំងដែលត្រូវបានផ្តល់មូលនិធិតាមរយៈសម្ព័ន្ធភាពអន្តរជាតិ Gavi នៃកម្មវិធី COVAX ។

ទោះបីជាមានការថយចុះនៃការផ្គត់ផ្គង់វ៉ាក់សាំងក្នុងខែមីនា និងមេសាក៏ដោយក៏ក្រុមមន្រ្តីបាននិយាយថា យន្តការ COVAX សង្ឃឹមថានឹងផ្តល់នូវវ៉ាក់សាំងដល់ប្រទេសដែលចូលរួមក្នុងកម្មវិធីមួយនេះទាំងអស់ដែលបានស្នើសុំវ៉ាក់សាំង ។

ទន្ទឹមនោះអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “COVAX បានផ្តល់ឲ្យពិភពលោកនូវវិធីល្អបំផុតដើម្បីធានាឲ្យមានការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដល់មនុស្សដែលមានហានិភ័យនៅក្នុងប្រទេសទាំងអស់នៅលើភពផែនដី” ។

យោងតាមការព្យាករណ៍ការផ្គត់ផ្គង់ចុងក្រោយរបស់ខ្លួនបានឲ្យដឹងថា កម្មវិធី COVAX រំពឹងថានឹងផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ២ ពាន់លានដូសក្នុងឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ WHO បង្ហាញចំនួនដូស និងប្រទេសទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX

ចុចអាន ៖ ប្រទេសដំបូងបំផុត ទទួលបានវ៉ាក់សាំងកូវីដពីកម្មវិធី COVAX

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម