ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី រហូតដល់ទៅ ៥៥៩ករណី និងស្លាប់ម្នាក់
នៅថ្ងៃសុក្រទី០៩ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ទៅ ៥៥៩ករណី និងអ្នកស្លាប់ម្នាក់។

ក្នុងចំណោមករណីថ្មីទាំងអស់ មាន៤០១ករណីគឺជាការឆ្លងក្នុងសហគមន៍ ខណៈ១៤៨ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម ហើយ១០ករណី ជាការនាំចូល។
ករណីដែលត្រូវបានរកឃើញច្រើនបំផុតគឺនៅក្នុងទីក្រុងបាងកក ២៦៨ករណី បន្ទាប់មក Samut Prakan ៤៦ករណី, Chonburi ៤៦ករណី, Prachuap Khiri Khan ៣០ករណី, Sa Kaew ១៦ករណី, Pathum Thani ១២ករណី និង Nonthaburi ១០ករណី។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន២៧នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រទី ០៩ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៣០,៨៦៩ករណី។ មនុស្សចំនួន ២៨,១២៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់៩៦នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ មិនថមថយឡើយ! ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដថ្មី រហូតដល់ទៅ ៤០៥ករណី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ