ព័ត៌មានអន្ដរជាតិ
លើកដំបូងដែល គីម ជុងអ៊ុន បង្ហាញថា ខ្លួនកំពុងប្រឈមនឹងគ្រោះទុរ្ភិក្សអាក្រក់បំផុតមិនធ្លាប់មាន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការពុះពារដ៏វេទនាដើម្បីប្រយុទ្ធប្រឆាំងនឹងសេដ្ឋកិច្ចលំបាកបំផុតជាលើកដំបូង បើប្រៀបធៀបនឹងគ្រោះទុរ្ភិក្សទសវត្សរ៍ឆ្នាំ១៩៩០ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
លោក គីម ធ្លាប់បាននិយាយពីមុនថា ប្រទេសរបស់លោកប្រឈមនឹងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានដោយសារកត្តាជាច្រើន ក្នុងនោះមានវិបត្តិកូវីដ-១៩ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងគ្រោះធម្មជាតិកាលពីរដូវក្តៅមុន។
ប៉ុន្តែនេះជាលើកដំបូងដែលលោក គីម ធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈជុំវិញគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរ។
ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើងមិនបានរកឃើញសញ្ញាណាមួយនៃភាពអត់ឃ្លាន ឬគ្រោះមហន្តរាយមនុស្សជាតិទេ។
ប៉ុន្តែការលើកឡើងរបស់លោកគីមនៅតែបង្ហាញថា លោកមានទស្សនៈកម្រិតណាពាក់ព័ន្ធនឹងការលំបាកនាពេលបច្ចុប្បន្ន ដែលអ្នកឃ្លាំមើលអន្តរជាតិនិយាយថា វាជាបញ្ហាប្រឈមធំបំផុតនៅក្នុងរយៈពេល៩ឆ្នាំដែលលោកកាន់អំណាច។
យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រាប់សមាជិកបក្សកាលពីថ្ងៃព្រហស្បតិ៍ថា ៖«មានឧបសគ្គ និងការលំបាកច្រើនណាស់នៅចំពោះមុខយើង ហើយដូច្នេះការតស៊ូរបស់យើងសម្រាប់ការអនុវត្តចំពោះការសម្រេចចិត្តរបស់សមាជបក្សលើកទី៨នឹងមិនមែនជាការបើកធម្មតាទេ»។
លោក គីម និយាយថា ៖«ខ្ញុំបានសម្រេចចិត្តស្នើសុំដល់បក្សពលករកូរ៉េ(WPK)គ្រប់កម្រិតទាំងអស់ ក្នុងនោះមានគណកម្មាធិការកណ្តាល និងក្រុមលេខាធិការដ្ឋាននៃបក្សទាំងមូលដើម្បីធ្វើការតស៊ូដ៏លំបាកក្រែលែងដើម្បីជួយប្រជាជនរបស់យើងឲ្យធូរស្រាលពីការលំបាក សូម្បីតិចតួចក៏ដោយ»។
សុន្ទរកថារបស់លោក គីម បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបក្សមួយដែលមានសមាជិកនៃបក្សកាន់អំណាចរាប់ពាន់នាក់ហៅក្រុមលេខាធិការដ្ឋានជាកោសិកា។
នៅពេលសុន្ទរកថាបើកកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក គីម បាននិយាយថា ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនចំពោះបញ្ាប្រឈមនឹងស្ថានភាពលំបាកបំផុតមិនធ្លាប់មានគឺពឹងលើកោសិកាបក្ស។
កំឡុងពេលសមាជបក្សកាលពីខែមករា លោក គីម បានបញ្ជាឲ្យកសាងសេដ្ឋកិច្ចដែលគាំទ្រខ្លួនឯងឲ្យរឹងមាំ កាត់បន្ថយលើការនាំចូល និងធ្វើឲ្យផលិតផលប្រើប្រាស់កាន់តែច្រើន។
អ្នកវិភាគបាននិយាយថា ប៉ុន្តែបញ្ហាកូរ៉េខាងជើងគឺជាលទ្ធផលនៃការគ្រប់គ្រងមិនត្រឹមត្រូវរាប់ទសវត្សរ៍មកហើយដែលដាក់ខ្លួនឯងជាប្រទេសឯកោ និងជាប់ទណ្ឌកម្មសេដ្ឋកិច្ចជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ទិន្នន័យប្រទេសចិនបង្ហាញថា ពាណិជ្ជកម្មកូរ៉េខាងជើងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុត និងជាអ្នកផ្តល់ជំនួញ បានធ្លាក់ចុះប្រហែលជា៨០%កាលពីឆ្នាំមុន បន្ទាប់ពីព្រំដែនកូរ៉េខាងជើងត្រូវបានបិទដើម្បីទប់សស្កាត់ជំងឺកូវីដ-១៩។
ក្រុមអ្នកជំនាញនិយាយថា កូរ៉េខាងជើងគ្មានជម្រើសអ្វីផ្សេងទេ ពីព្រោះការផ្ទុះកូវីដ-១៩ដ៏ខ្លាំងបានប៉ះពាល់ដល់ប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនដែលខូចខាត។
អ្នកនាំពាក្យរងក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង លោក Cha Deok-cheol បាននិយាយកាលពីថ្ងៃសុក្រថា មានសញ្ញាជាច្រើនដែលប្រទេសកូរ៉េខាងជើងកំពុងចាត់វិធានការដើម្បីបន្ធូបន្ថយការគ្រប់គ្រងនៅព្រំប្រទល់ជាមួយប្រទេសចិន រួមទាំងរបាយការណ៍ផ្ទាល់របស់កូរ៉េខាងជើងថា ខ្លួនបានបង្កើតកន្លែងការពារកូវីដ-១៩នៅព្រំដែន និងបានអនុម័តច្បាប់ថ្មីស្តីពីនាំទិញនាំចូលសម្រាប់កម្ចាត់មេរោគ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ