ព័ត៌មានអន្ដរជាតិ
ក្ដីសង្ឃឹមសម្រាប់ប្រជាជនអាមេរិក! វ៉ាក់សាំង Moderna ផ្តល់ការការពារឆ្លងកូវីដរយៈពេលកន្លះឆ្នាំ
នេះជាដំណឹងល្អសម្រាប់ជនជាតិអាមេរិករាប់លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ដូសរបស់ក្រុមហ៊ុន Moderna រួចទៅហើយ ខណៈការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងនេះអាចការពារពីការឆ្លងជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ៦ ខែ និងមានប្រសិទ្ធភាព ៩៤.៥ ភាគរយ ។
បើយោងតាមក្រុមដឹកនាំដោយលោកស្រី Nicole Doria-Rose នៃវិទ្យាស្ថានជាតិអាឡ័កស៊ី និងជំងឺឆ្លងសហរដ្ឋអាមេរិក (NIAID) បានឲ្យដឹងថា “ការស្រាវជ្រាវថ្មីនេះបានតាមដានអ្នកចូលរួមចំនួន ៣៣ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ចាស់ជាង ៧១ ឆ្នាំនៅក្នុងការសាកល្បងមុននាំឲ្យមានការអនុម័តវ៉ាក់សាំងនេះ” ។

លោកស្រី Nicole Doria-Rose បាននិយាយថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី ២ សកម្មភាពអង់ទីគ័រនឹងដុះឡើងចំពោះមនុស្សគ្រប់វ័យ ហើយការពារឆ្លងជំងឺកូវីដ ១៩ បានរយៈពេល ៦ ខែ” ។
ចំណែកក្រុមដឹកនាំដោយ NIAID បាននិយាយថា អ្នកចូលរួមទាំងអស់មានសកម្មភាពដុះអង់ទីគ័រការពារកូវីដរយៈពេល ៦ ខែ ហើយវាត្រូវបានរកឃើញលើការធ្វើតេស្តឈាម ៣ ប្រភេទផ្សេងគ្នា ។

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Amesh Adalja ជាអ្នកជំនាញខាងផ្នែកមេរោគភាគល្អិត និងអ្នកសិក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសាកលវិទ្យាល័យ Johns Hopkins សម្រាប់សន្តិសុខសុខភាពនៅទីក្រុង Baltimore បាននិយាយថា ប្រព័ន្ធភាពស៊ាំអាចមានរយៈពេលយូរជាង ៦ ខែទៅទៀត បើយោងទៅរបាយការណ៍របស់អ្នកស្រាវជ្រាវនាពេលនេះ ។
គួរបញ្ជាក់ថា លទ្ធផលស្រាវជ្រាវនេះគឺស្រដៀងគ្នាទៅនឹងវ៉ាក់សាំងចាក់ ២ ដូសដ៏សំខាន់ផ្សេងទៀតដែលកំពុងប្រើប្រាស់នៅសហរដ្ឋអាមេរិករួមមានវ៉ាក់សាំង Pfizer-BioNTech ជាដើម ខណៈក្រុមហ៊ុនវ៉ាក់សាំងមួយនេះបានប្រកាសប្រសិទ្ធភាពជាង ៩១ ភាគរយកាលពីដើមខែនេះ និងការពារឆ្លងជំងឺកូវីដ ១៩ បានរយៈពេល ៦ ខែ បន្ទាប់ពីប្រជាជនបានទទួលការចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើទារក និងកុមារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ