ព័ត៌មានអន្ដរជាតិ
ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ
មនុស្សវ័យចំណាស់ពុំចាំបាច់ព្រួយបារម្ភទៀតឡើយ ប្រសិនបើកំពុងសម្រេចចិត្តទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac ) របស់ប្រទេសចិន។

មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាមួយក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុខភាពហ្វីលីពីន (PCHRD) អះអាងថា រហូតមកដល់ពេលនេះ “មិនមានផលប៉ះពាល់អ្វីធំដុំ” នៅក្នុងប្រទេសដែលបានប្រើវ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ប្រជាជនវ័យចំណាស់នៅឡើយទេ។
នាយកប្រតិបត្តិអង្គភាព DOST-PCHRD វេជ្ជបណ្ឌិត Jaime C. Montoya និយាយថា វ៉ាក់សាំងស៊ីណូវ៉ាក់ មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ជាច្រើននាក់នៅតាមបណ្ដាប្រទេសដែលបានប្រើប្រាស់វា។

ចំពោះផលប៉ះពាល់របស់វ៉ាក់សាំងនេះ ត្រូវបានគេសង្កេតឃើញថាដូចគ្នាទៅនឹងវ៉ាក់សាំងដទៃទៀតដែរ ដែលវាមានដូចជា គ្រុនក្តៅតិចតួច ហើមឬឈឺចាប់ត្រង់កន្លែងចាក់ ខណៈអ្នកផ្សេងទៀតអាចនឹងផ្តាសាយ ប៉ុន្តែវានឹងបាត់ទៅវិញនៅរវាង២-៣ថ្ងៃបន្ទាប់។
រីឯទិន្នន័យដែលចេញផ្សាយដោយប្រទេសផ្សេងៗ ក្រៅពីចិនក៏បានបង្ហាញដែរថា ប្រជាជនវ័យចំណាស់មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ក្រោយពីទទួលថ្នាំបង្ការ។
លោកវេជ្ជបណ្ឌិត Jaime និយាយថា បើទោះបីចាស់ៗទទួលចាក់ថ្នាំ Sinovac ក៏ពួកគាត់មិនមែនចេះចាក់ដែរ ពោលគឺត្រូវគោរពតាមលក្ខខណ្ឌវេជ្ជសាស្ត្រ ក៏ដូចជាបានត្រួតពិនិត្យសុខភាពដោយគ្រូពេទ្យយ៉ាងត្រឹមត្រូវ។

ដោយឡែក កាលពីថ្ងៃពុធទី ៧ ខែមេសា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក៏បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន ស៊ីណូវ៉ាក់ បៃអូទិច (Sinovac Biotech) របស់ចិនដែរ។ ការអនុម័តត្រូវបានអនុញ្ញាតឱ្យមនុស្សចាស់ចាក់វ៉ាក់សាំងនេះ បន្ទាប់ពីអ្នកជំនាញវ៉ាក់សាំង (VEP) បានព្រមានតួលេខឆ្លងថ្មីនៅសហរដ្ឋអាមេរិកហក់ឡើងខ្ពស់ ហើយវ៉ាក់សាំងកំពុងចរាចារក៏មានកំណត់នៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ MANILAOBULLETIN
ចុចអាន៖ ក្ដីសង្ឃឹមសម្រាប់ប្រជាជនអាមេរិក! វ៉ាក់សាំង Moderna ផ្តល់ការការពារឆ្លងកូវីដរយៈពេលកន្លះឆ្នាំ
ចុចអាន៖ អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច