ព័ត៌មានអន្ដរជាតិ
ឆ្លងច្រើនពេក! ថៃ រឹតត្បិតក្រុងបាងកក និងបិទខេត្តចំនួន ៤០ រយៈពេល ២ សប្ដាហ៍រហូតដល់ចប់ចូលឆ្នាំ
ប្រទេសថៃបានបញ្ជាឲ្យបិទកន្លែងកម្សាន្តនៅក្នុងទីក្រុងរបស់ខ្លួន និងខេត្តចំនួន ៤០ ផ្សេងទៀតយ៉ាងហោចណាស់រយៈពេល ២ សប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមនៃជំងឺកូវីដ ១៩ មុនពេលពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេះ ។
បន្ទាប់ពីវិធានការនេះត្រូវបានអនុម័តដោយប្រមុខដឹកនាំនៃលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) លោក Taweesilp Visanuyothin បាននិយាយក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រនេះថា បារ ហាងស្រា ខារ៉ាអូខេ និងហាងម៉ាស្សានឹងនៅតែបិទរហូតដល់ថ្ងៃទី ២៣ ខែមេសា ខណៈអភិបាលខេត្តនឹងមានអំណាចក្នុងការពង្រីកការបិទ ឬបើកវិញតាមតែអាចធ្វើទៅបាន ប្រសិនបើស្ថានការណ៍ប្រសើរឡើង ។

លោក Taweesilp បាននិយាយថា “គណៈអភិបាលគ្រប់ខេត្តទាំងអស់ មានអំណាចបញ្ជាឲ្យគ្រឹះស្ថានផ្សេងៗទៀតក្រៅពីស្ថាប័នដែលបានប្រកាសនៅថ្ងៃនេះដើម្បីបិទ ប្រសិនបើពួកគេមានហានិភ័យនៃការក្លាយជាចំណុចកណ្តាលនៃការផ្ទុះឆ្លង” ។
ទន្ទឹមនោះ អាជ្ញាធរក្នុងទីក្រុងបាងកកបានបិទកន្លែងកម្សាន្តពេលរាត្រីជិត ២០០ កន្លែងរួចទៅហើយកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីទីក្រុងនេះបានលេចចេញជាចំណុចកណ្តាលនៃការកើនឡើងឆ្លងថ្មីជាច្រើនករណីនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់អង់គ្លេស ។ ការលេចចេញជាថ្មីនូវការរីករាលដាលករណីឆ្លងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃនាសប្តាហ៍ក្រោយ ទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ពាក់ព័ន្ធនឹងលំហូរភ្ញៀវទេសចរបរទេសចូលមកប្រទេសនេះ ។

យោងតាមលោក Taweesilp បានឲ្យដឹងថា លោក ប្រាយុទ្ធ បានបញ្ជាឲ្យទីភ្នាក់ងាររដ្ឋ និងមន្ទីរពេទ្យឯកជនធ្វើការរួមគ្នាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដើម្បីទទួលបាននូវវ៉ាក់សាំងចំនួន ១០ លានបន្ថែមទៀតដោយមានគោលបំណងជម្រុញការចាក់ដល់ប្រជាជនចំនួន ៤៥ លាននាក់ ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់មណ្ឌលវេជ្ជសាស្រ្តឯកជនធ្វើតេស្តលើអ្នកដែលកំពុងស្វែងរកសេវា និងបញ្ជូនអ្នកជំងឹឆ្លងទៅមន្ទីរពេទ្យចល័ត ឬទីតាំងផ្សេងទៀត បន្ទាប់ពីមានរបាយការណ៍ថា មន្ទីរពេទ្យឯកជនមិនបានធ្វើតេស្តដោយសារតែខ្វះគ្រែ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ ទី៩ ខែមេសានេះ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣០,៨៦៩ ករណី ខណៈមនុស្សចំនួន ២៨,១២៨ នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់ ៩៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ ឆ្លងច្រើនពេក! មន្ទីរពេទ្យក្នុងទីក្រុង បាងកក ផ្អាកការធ្វើតេស្តសិន ព្រោះទប់មិនឈ្នះ
ចុចអាន ៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដថ្មី រហូតដល់ទៅ ៥៥៩ករណី និងស្លាប់ម្នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?