ព័ត៌មានអន្ដរជាតិ
ការសិក្សាសកល៖ ហាលថ្ងៃអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារកូវីដ
ការព្យាបាលដោយពន្លឺអាចត្រូវបានសាកល្បង ខណៈអ្នកជំនាញនិយាយថា កាំរស្មីយូវីពីព្រះអាទិត្យធ្វើឱ្យស្បែកបញ្ចេញជាតិគីមីដែលបន្ថយរោគសញ្ញា និងអត្រាមរណភាពដោយសារកូវី-១៩។

វេជ្ជបណ្ឌិត Richard Weller នៃសាកលវិទ្យាល័យ Edinburgh ប្រទេសស្កុតឡេន មានប្រសាសន៍ថា “យើងនៅតែមិនទាន់យល់ច្បាស់អំពី Covid-19 នៅឡើយ។ យ៉ាងណាលទ្ធផលសិក្សាដំបូងៗបង្ហាញថាការប៉ះនឹងពន្លឺព្រះអាទិត្យគឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់។”
ចំណែក លោកសាស្រ្តាចារ្យ Chris Dibben មកពីសាកលវិទ្យាល័យដដែល លើកឡើងស្រដៀងគ្នាថា “រដូវកាលនិងអត្រាមរណភាពនៃអ្នកជំងឺកូវីដ-១៩ពិតជាមានទំនាក់ទំនងគ្នា។”
អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការប៉ះនឹងពន្លឺព្រះអាទិត្យអាចជួយអ្នកជំងឺបាន ព្រោះវាបណ្តាលឱ្យស្បែកបញ្ចេញនីត្រាតអុកស៊ីតដែលកាត់បន្ថយសមត្ថភាពចម្លងវីរុសក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍។

ក្នុងករណីដែលបានលើកឡើងខាងលើ មិនមានន័យថា ការហាលថ្ងៃអាចព្យាបាលជំងឺកូវីដឱ្យជាសះស្បើយនោះទេ។ នេះចង់សំដៅដល់ ការដែលអ្នកជំងឺប៉ះជាមួយពន្លឺព្រះអាទិត្យបានច្រើន ហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់នឹងត្រូវបានថយចុះ។ មូលហេតុនេះ ទើបគ្រូពេទ្យទូន្មានឱ្យអ្នកជំងឺបើកទ្វារបង្អួចដើម្បីឱ្យមានពន្លឺធម្មជាតិអាចជះប៉ះរាងកាយ ហើយបើសិនជាអាចការចេញក្រៅបន្ទប់ ក៏ជួយបានច្រើនផងដែរ។

ទោះយ៉ាងណា លោកបណ្ឌិត Weller បានព្រមានពីសក្តានុពលនិងគ្រោះថ្នាក់នៃការប៉ះជាមួយពន្លឺព្រះអាទិត្យនិងកាំរស្មីអ៊ុលត្រាវីយូទៅលើអ្នកជំងឺ Covid-19 ថា មិនគួរធ្វើឡើងឱ្យហួសកម្រិតទេ ដោយមិនត្រូវឈរហាលថ្ងៃរាប់ម៉ោងឡើយ។
ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិតព្រមានបន្ថែមថា ពន្លឺព្រះអាទិត្យមិនមែនសុទ្ធតែផ្ដល់ផលល្អទេ វាអាចធ្វើឱ្យវ៉ាក់សាំង Covid-19 មិនសូវមានប្រសិទ្ធភាព ហើយប្រជាជនដែលចាក់វ៉ាក់សាំង គួរតែធ្វើនៅនៅតំបន់ដែលមិនមានអាកាសធាតុក្ដៅខ្លាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DAILY STAR
ចុចអាន៖ អាចជាសះស្បើយពីកូវីដឬធ្លាក់ខ្លួនធ្ងន់ធ្ងរ ទាំងនេះជារោគសញ្ញាតាមដានរយៈពេល១ខែ
ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?