ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីបញ្ជាក់ថា ខ្លួនមិនបានទទួលស្គាល់របបយោធា មីយ៉ាន់ម៉ាទេ ក្រោយមានប្រជុំមួយជាមួយរដ្ឋមន្ត្រីមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា កិច្ចប្រជុំមួយរវាងឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងសមាជិក នៃគណៈរដ្ឋមន្ត្រីរបបយោធាមីយាន់ម៉ាមិនបានទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជារដ្ឋាភិបាលស្របច្បាប់នៃសមាជិកអាស៊ានឡើយ។
កិច្ចប្រជុំនៅថ្ងៃពុធរវាងរដ្ឋមន្ត្រីក្រសួងថាមពល និងអគ្គីសនីរបស់របបយោធាមីយ៉ាន់ម៉ាលោក U Aung Than Oo និងឯកអគ្គរាជទូតម៉ាឡេស៊ីលោក Datuk Zahairi Baharim បានជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាដែលថា ម៉ាឡេស៊ីទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា។

កាសែតដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ាបានអះអាងថា ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្ថែមនៅក្នុងវិស័យអគ្គីសនី និងថាមពល ព្រមទាំងកាលានុវត្តភាពវិនីយោគទ្វេភាគី។
ឆ្លើយតបទៅនឹងការរិះគន់ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍បាននិយាយថា កិច្ចប្រជុំនោះត្រូវបានធ្វើឡើងដើម្បីធ្វើការសម្រេចចិត្តរបស់ក្រុមហ៊ុនម៉ាឡេស៊ី Petronas ដើម្បីផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននូវផ្នែកខាងលើនៃតំបន់ឧស្ម័ន Yetagun នៅសមុទ្រAndaman Sea របស់ប្រទេសមីយ៉ាន់ម៉ា។
នៅដើមខែមេសា ក្រុមហ៊ុន PC Myanmar (Hong Kong) Ltd (PCML) ដែលជាបុត្រសម្ព័ន្ធរបស់ Petronas បានអំពាវនាវឲ្យមានការផ្អាកគម្រោង Yetagun ដោយសំអាងទៅលើការផលិតឧស្ម័នថយចុះ។
រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា កិច្ចប្រជុំមិនបានទទួលស្គាល់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលជាស្ថាប័នគ្រប់គ្រងរបបយោធាមីយ៉ាន់ម៉ាដែលបានបង្កើតឡើងដោយមេដឹកនាំរដ្ឋប្រហារ បន្ទាប់ពីពួកគេកាន់អំណាចកាលពីថ្ងៃទី១កុម្ភៈឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ