Connect with us

ព័ត៌មានអន្ដរជាតិ

ទាន់នៅមានអំណាច លោក Trump បណ្តេញរដ្ឋមន្រ្តីការពារជាតិចេញពីតំណែង

បានផុស

នៅ

លោកប្រធានាធិបតី Donald Trump បានបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Mark Esper ចេញពីតំណែងដោយប្រកាសនៅលើបណ្តាញសង្គម Twitter ថា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះត្រូវបាន “បញ្ឈប់ការងារ”។

លោក Christopher Miller ប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងចូលកាន់តួនាទីនេះភ្លាមៗ។

ការបណ្តេញនេះបានកើតឡើងបន្ទាប់ពីមានការបែកធ្លាយជម្លោះជាសាធារណៈរវាងលោក Trump និងលោក Esper នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។

លោក Mark Esper
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ លោក Trump មិនទាន់ទទួលស្គាល់លទ្ធផលឆ្នោតរបស់សហរដ្ឋអាមេរិកទេហើយលោកបានប្តេជ្ញាថានឹងប្រឆាំងនឹងលទ្ធផលនៅក្នុងតុលាការ។

ប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោក Trump នៅតែមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តនានា។

លោក Miller ត្រូវបានគេមើលឃើញចូលក្នុងទីស្នាក់ការក្រសួងការពារជាតិនៅឯមន្ទីរបញ្ចកោណភ្លាមៗកាលពីថ្ងៃចន្ទបន្ទាប់ពីលោក Trump ប្រកាសបញ្ឈប់លោក Esper។

Christopher Miller

លោក Esper បានប៉ះទង្គិចជាមួយប្រធានាធិបតីជុំវិញអាកប្បកិរិយារបស់សេតវិមានចំពោះយោធាអំឡុងពេលតវ៉ាអំពីភាពអយុត្តិធម៌ពូជសាសន៍កាលពីដើមឆ្នាំនេះ។

បន្ទាប់ពីការប៉ះទង្គិចគ្នា គេបានសន្និដ្ឋានថា ប្រធានាធិបតីនឹងបណ្តេញរដ្ឋមន្ត្រីការពារជាតិបើទោះបីជាកាលពីថ្ងៃចន្ទ លោក Trump មិនបានផ្តល់ហេតុផលណាមួយសម្រាប់ការបណ្តេញចេញនេះក៏ដោយ។

លោក Esper ក៏បានជំទាស់នឹងលោក Trump ជុំវិញសកម្មភាពរបស់ប្រធានាធិបតីជាមួយអង្គការណាតូផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម