ព័ត៌មានអន្ដរជាតិ
លើកដំបូងក្នុងលោក វេជ្ជបណ្ឌិតជប៉ុនវះកាត់ប្តូរសួតរបស់អ្នកបរិច្ចាគនៅរស់ទៅអ្នកជំងឺកូវីដ-១៩
ស្ត្រីជនជាតិជប៉ុនម្នាក់ដែលសួតរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ទទួលបាននូវអ្វីដែលក្រុមវេជ្ជបណ្ឌិតហៅថា ជាការវះកាត់ប្តូរសួតលើកដំបូងបង្អស់ក្នុងពិភពលោកនេះ ដែលទទួលបានពីអ្នកបរិច្ចាគនៅរស់ផ្តល់ឲ្យគាត់។
មន្ទីរពេទ្យសកលវិទ្យាល័យក្យូតូបាននិយាយថា ការវះកាត់ប្តូរសួតនេះបានចំណាយពេល១១ម៉ោងដោយក្រុមវេជ្ជបណ្ឌិតជំនាញ៣០នាក់កាលពីថ្ងៃពុធដើម្បីប្តូរជាលីកាសួតពីប្តី និងកូនប្រុសដែលជាអ្នកបរិច្ចាគ។

ជំងឺកូវីដ-១៩ត្រូវបានគេដឹងថា ធ្វើទុក្ខខ្លាំងដល់សួតអ្នកជំងឺ ហើយប្រជាជនទូទាំងពិភពលោក រាប់បញ្ចូលទាំងសហរដ្ឋអាមេរិកផងទទួលបានការប្តូរសួតដែលជាផ្នែកមួយនៃការជាសះស្បើយរបស់ពួកគេផងដែរ។
ប៉ុន្តែមន្ទីរពេទ្យក្យូតូបាននិយាយថា ករណីនេះគឺជាករណីដំបូងបង្អស់ដែលជាលិកាសួតត្រូវបានប្តូរពីអ្នកបរិច្ចាគជាអ្នកនៅរស់ទៅឲ្យអ្នកជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Hiroshi Date អ្នកឯកទេសវះកាត់នៅមន្ទីរពេទ្យដែលបានដឹកនាំការវះកាត់នេះបាននិយាយថា វាផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែលទទួលរងការខូចខាតសួតធ្ងន់ធ្ងរពីកូវីដ-១៩។
លោកវេជ្ជបណ្ឌិតបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ៖«យើងបានបង្ហាញថា ឥឡូវនេះយើងមានជម្រើសនៃការប្តូរសួត (ពីអ្នកបរិច្ចាគនៅរស់)»។
យោងតាមមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូបានឱ្យដឹងថា អ្នកជំងឺដែលត្រូវបានគេស្គាល់ថាជាស្ត្រីមកពីតំបន់កានស៊ីភាគខាងលិចប្រទេសជប៉ុនបានឆ្លងកូវីដ-១៩ កាលពីចុងឆ្នាំមុន និងបានចំណាយពេលជាច្រើនខែដោយប្រើម៉ាស៊ីនជំនួយជីវិតដែលធ្វើជាសួតសិប្បនិម្មិត។
កូវីដ-១៩បានបំផ្លាញសួតរបស់គាត់យ៉ាងខ្លាំងធ្វើឲ្យលែងដំណើរការ ហើយគាត់ក៏បានស្នើសុំប្តូរសួតដើម្បីមានជីវិតរស់។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបង្ហាញថា ប្តី និងកូនប្រុសរបស់គាត់បានបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ។ ការប្តូរពីអ្នកបរិច្ចាគខួរក្បាលស្លាប់គឺជារឿងកម្រណាស់នៅប្រទេសជប៉ុន ហើយអ្នកបរិច្ចាគមានជីវិតរស់ត្រូវបានគេចាត់ទុកថាជាជំរើសប្រសើរជាងនេះ។

យោងតាមមន្ទីរពេទ្យថា ប្តីនិងកូនប្រុសស្ថិតក្នុងស្ថានភាពស្ថិតស្ថេរ ហើយស្ត្រីរូបនេះនៅតែស្ថិតក្នុងការយកចិត្តទុកដាក់ខ្ពស់។ គេរំពឹងថា គាត់អាចនឹងចេញពីមន្ទីរពេទ្យក្នុងរយៈពេលប្រហែលជា២ខែខាងមុខ។
កាលពីខែមិថុនា ឆ្នាំមុន វេជ្ជបណ្ឌិតវះកាត់អាមេរិកបានវះកាត់ប្តូរសសួតជោគជ័យទ្វេដងចំពោះអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលត្រូវបានគេជឿថាជាការវះកាត់បែបនេះលើកដំបូងសម្រាប់អ្នកជំងឺកូវីដ-១៩។
កាលពីខែមុន គ្រូពេទ្យវះកាត់អាមេរិកបានធ្វើការវះកាត់«កូវីដទៅកូវីដ»ដោយទទួលបានជោគជ័យទ្វេដង ពីការប្រើសួតរបស់អ្នកបរិច្ចាគម្នាក់ដែលបានជាសះស្បើយពីកូវីដ-១៩ ប៉ុន្តែបានស្លាប់ដោយមូលហេតុផ្សេង ដាក់ទៅបុរសវ័យខ្ទង់៦០ឆ្នាំដែលសួតរបស់គាត់រងការខួចខាតខ្លាំងដោយកូវីដ-១៩។
ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះលើអ្នកជំងឺជាង១៧០០ នាក់ដែលត្រូវបានព្យាបាលនៅទីក្រុងអ៊ូហាន ប្រទេសចិនបានរកឃើញថា កាំរស្មីអ៊ិចរបស់អ្នកជំងឺធ្ងន់ធ្ងរបង្ហាញពីភស្តុតាងនៃសួតបានខូតខាតរយៈពេលជាច្រើនខែ បន្ទាប់ពីការឆ្លង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ