Connect with us

ព័ត៌មានអន្ដរជាតិ

ករណីកូវីដនៅសហរដ្ឋអាមេរិកកើនលើស១០លាននាក់ខណៈឆ្លងខ្លាំងអំឡុងពេលបោះឆ្នោត

បានផុស

នៅ

ចំនួនមនុស្សដែលឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកបានកើនលើស១០លាននាក់ហើយគិតត្រឹមថ្ងៃអង្គារនេះ។ នេះបើយោងតាមការបូកសរុបដោយសាកលវិទ្យាល័យ Johns Hopkins។

សាកលវិទ្យាល័យដែលមានមូលដ្ឋាននៅរដ្ឋ Maryland មួយនេះបានកត់ត្រាករណីឆ្លងចំនួន១០,០១៨,២៧៨ករណីនិងការស្លាប់២៣៧,៧៤២នាក់ខណៈមនុស្សចំនួន៣,៨៨១,៤៩១នាក់បានជាសះស្បើយ។

Texas គឺជារដ្ឋដែលមានការឆ្លងច្រើនបំផុតចំនួន៩៩២,៧៤១ករណីបន្ទាប់មកគឺ California មាន៩៧៦,៥៧៦ករណីនិង Florida មាន៨៤៣,៨៩៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆ្លងកូវីដដំបូងបំផុតនៅសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍នៅថ្ងៃទី២០ខែមករាក្នុងរដ្ឋ Washington។

ប្រទេសនេះមានករណីឆ្លងប្រចាំថ្ងៃជាង១០ម៉ឺនករណីក្នុងរយៈពេល៤ថ្ងៃចុងក្រោយខណៈករណីថ្មីចំនួន១០៥,៩២៧ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ។ ករណីថ្មីបានកើនឡើងយ៉ាងគំហុកដោយសារតែការជួបជុំធ្វើយុទ្ធនាការឃោសនាបោះឆ្នោត អំឡុងការបោះឆ្នោតនិងការធ្វើបាតុកម្មក្រោយការបោះឆ្នោត។

តួលេខចុងក្រោយនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ប្រកាសថ្នាក់ដឹកនាំនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណារបស់គាត់កាលពីថ្ងៃអាទិត្យ។

ក្រុមការងារមានសមាជិកចំនួន១២នាក់របស់លោក Biden នឹងត្រូវដឹកនាំដោយលោកវេជ្ជបណ្ឌិត Vivek Murthy ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងនិងអតីតស្នងការរដ្ឋបាលចំណីអាហារនិងឱសថលោក David Kessler។

ដោយមានដើមកំណើតនៅទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ជំងឺរាតត្បាតកូវីដ១៩បានសម្លាប់មនុស្សជាង១.២លាននាក់នៅក្នុងប្រទេសនិងតំបន់ចំនួន១៩០។

ការឆ្លងជាង៥០លានករណីត្រូវបានគេរាយការណ៍ទូទាំងពិភពលោកខណៈអ្នកជំងឺជាង៣៣លាននាក់បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ វិនាទី មុន

ឡាវ ត្រូវប៉ាន់ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារ ចិន នៅដើមឆ្នាំនេះ

ព័ត៌មានជាតិ១៣ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ២០ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៨ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

Sokha Hotels

ព័ត៌មានពេញនិយម