Connect with us

ព័ត៌មានអន្ដរជាតិ

ម្សិល​មិញ​ យោធា​មីយ៉ាន់ម៉ា​បាញ់​ផ្លោង​គ្រាប់​ត្បាល់​សម្លាប់​ជាង​២០នាក់

បានផុស

នៅ

របប​យោធាមីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​រាយការណ៍បាន​​បាញ់​​គ្រាប់​ត្បាល់​​ដែល​ជា​ប្រភេទ​​​អាវុធ​ធ្ងន់ចម្ងាយ​ឆ្ងាយ​ដើម្បី​​បង្ក្រាប​ក្រុម​បាតុករ​​នៅ​តំបន់​៣​កន្លែង​ផ្សេង​គ្នានៅ​ទី​ប្រជុំ​ជន​ Bago ក្នុង​តំបន់ Bago កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

ការ​បង្ក្រាប​ដ៏​ធ្ងន់​ធ្ងរ​នេះ​ កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់​ត្បាល​​​់បន្ថែមលើ​ការ​បាញ់​អាវុធ​​ធុន​ស្រាល​គ្រាប់​ពិត​ និង​បំផ្ទុះ​គ្រាប់​បែក​ដើម្បី​​បង្ក្រាប​អ្នក​តវ៉ា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អ្នក​ស្រុក​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង​២០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​​បាន​សម្លាប់​​ និង​របួស​ជា​ច្រើន​នាក់​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នោះ។ ជា​មួយ​គ្នា​នេះ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy មិន​អាច​សុំ​ការ​បញ្ជាក់​ពីចំនួន​​ពិត​ប្រាកដ​នោះ​ទេ។

នៅ​ប្រហែល​ជា​ម៉ោង​៤​ព្រឹក ថ្ងៃ​សុក្រ កម្លាំង​សន្តិសុខ​របស់​របប​យោធា​បាន​បើក​ការ​បាញ់​រះ​ដោយ​​អាវុធ​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​វាយ​ឆ្មក់​ដែល​មាន​គោល​ដៅ​លើ​ការ​បិទ​ផ្លូវ​​ដែល​ត្រូវ​បាន​អ្នក​តវ៉ា​​ដាក់​បាវ​ខ្សាច់​ និង​វត្ថុ​ផ្សេង​ៗ​នៅ​លើ​ផ្លូវ។

អ្នកស្រុក​និយាយ​ថា កម្លាំង​សន្តិសុខ​បាន​វាយប្រហារ​លើ​ទី​កន្លែង​៣​គឺ Shinsawpu, Hmawkan និង​ Nantawyar ដែល​ជាមាន​ការតវ៉ា​​​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

អ្នក​ស្រុក​បាន​និយាយ​ថា ពួក​គេ​បាន​ឮ​សំឡេង​គ្រាប់​ផ្ទុះ​​ខ្លាំង​ៗ​ពី​ចម្ងាយ​៥​ដង​ដែល​ជា​ប្រភេទ​គ្រាប់​ធុន​ធំកំឡុង​ពេល​ការ​វាយ​ប្រហារ​នោះ។ រូប​ភាព​មួយ​សន្លឹក​​បាន​បង្ហាញ​កន្ទុយ​គ្រាប់​ត្បាល់​ដែល​អ្នក​ស្រុក​បាន​ឃើញ។

នៅ​ពេលព្រឹក ច្រក​ចេញ-ចូល​ទៅ​តំបន់​ទាំង​នោះ​ត្រូវ​បាន​ដាក់​ខ្សែ​រារាំង​ដោយ​កម្លាំង​សន្តិសុខ បន្ទាប់​ពី​ទាហាន​ប្រហែល​ជា​២៥០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយនៅ​តំបន់​នោះ។ អ្នក​ស្រុក​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ ឬ​ចូល​​​ឡើយ។

ក្រុម​សង្គម​ស៊ីវិល​បាន​និយាយ​ថា គ្មាន​ក្រុម​ជួយ​សង្គ្រោះ​ណា​មួយ​នៅ​​តំបន់​​នោះ​​ហ៊ាន​ចូល​ទៅ​យក​សាក​សព ឬ​ក៏​ជួយ​ព្យាបាល​អ្នក​របួស​ឡើយ។ កម្លាំងរបស់​របប​យោធា​ក៏​កំពុង​ដាក់​គោល​ដៅ​លើ​ក្រុម​សង្គម​ស៊ីវិល​ដែរ។

ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ យោង​តាមសមាគម​ជំនួយ​អ្នក​ទោស​នយោបាយ(AAPP)​ថា ជន​ស៊ីវិល​ប្រហែល​ជា​៦១៤​នាក់​ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​របាយការណ៍​ណា​ជាក់​លាក់​បូក​បន្ថែម​នឹង​ចំនួន​អ្នក​ស្លាប់​នៅ​ថ្ងៃ​សុក្រ​ទេ។

ប៉ុន្តែ​តាម​ការ​ផ្សាយ​របស់​​​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ មាន​អ្នក​ស្លាប់​ជាង​២០​នាក់​ទៀត ដូច្នេះ​តូលេខ​អាច​កើន​ឡើង​ដល់​ជាង​៦៣០​នាក់​ ដោយ​សារ​ស្នាដៃ​​បង្ក្រាប​ឥត​មេត្តា​របស់​របប​យោធា​មីយ៉ាន់ម៉ា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥១ វិនាទី មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម