ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតឲ្យប្រេសិត UN ចូលប្រទេស
កាលពីថ្ងៃសុក្រ យោធាមីយ៉ាន់ម៉ា បានបដិសេធអនុញ្ញាតឲ្យប្រេសិតរបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ច បន្ទាប់ពីលោកស្រីបានមកដល់ទីក្រុងបាងកក ក្នុងក្តីសង្ឃឹមចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ។

លោកស្រី Christine Schraner Burgener ប្រេសិតពិសេស អង្គការសហប្រជាជាតិសម្រាប់ប្រទេស មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាស៊ី ជាមួយគោលបំណងស្វែងរកផ្លូវចាកចេញពីភាពវឹកវរដែលកំពុងកើតឡើងនៅជិតខាងប្រទេសថៃ។
លោកស្រី Schraner Burgener បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោកស្រីថា “ខ្ញុំទើបតែមកដល់ទីក្រុងបាងកកសម្រាប់កិច្ចពិភាក្សា។ ខ្ញុំសោកស្តាយណាស់ ដែលយោធាមីយ៉ាន់ម៉ាឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថា ពួកគេមិនបានត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំបានត្រៀមខ្លួនសម្រាប់កិច្ចសន្ទនា។ អំពើហិង្សា នឹងមិននាំឲ្យមានដំណោះស្រាយប្រកបដោយចីរភាពនោះទេ”។

ការបដិសេធនេះបានកើតឡើង ចំពេលមានការព្រួយបារម្ភជាអន្តរជាតិចំពោះព្រឹត្តិការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងបានឡើងកាន់អំណាចកាលពីថ្ងៃទី១ខែកុម្ភៈ។
លោកស្រី Schraner Burgener កំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនផងដែរ បើទោះបីជាព័ត៌មានលម្អិតនិងពេលវេលាមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ក៏ដោយ។

មន្ត្រី UN និយាយថា ប្រេសិតរូបនេះចង់ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបផ្ទាល់ជាមួយក្រុមឧត្តមសេនីយ៍ ប៉ុន្តែអ្នកនាំពាក្យយោធាបានបដិសេធ។
អ្នកនាំពាក្យ Zaw Min Tun បានប្រាប់ AFP ថា “យើងមិនអនុញ្ញាតចំពោះរឿងនេះទេ។ យើងក៏គ្មានគម្រោងអនុញ្ញាតនៅខណៈពេលនេះដែរ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ យោធា មីយ៉ាន់ម៉ា ថា អត់ធ្មត់អស់ហើយ បើប្រើអាវុញបាញ់មែននឹងមានអ្នកស្លាប់ ៥០០ នាក់ឯណោះក្នុងមួយម៉ោង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ