ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល បន្តរកឃើញអ្នកឆ្លងកូវីដជាង ៩ ម៉ឺនករណី និងស្លាប់ ៣,៦៩៣ នាក់រយៈពេល ២៤ ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីលបានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩៣,៣១៧ ករណី និងការស្លាប់ចំនួន ៣,៦៩៣ នាក់ពីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ទន្ទឹមនោះមន្ទីរពេទ្យនៅក្នុងរដ្ឋចំនួន ១៩ និងរដ្ឋធានី Brasilia កំពុងដួលរលំក្រោមទម្ងន់នៃការឆ្លងជំងឺកូវីដ ១៩ ដែលមានការកើនឡើងយ៉ាងខ្លាំង ខណៈជាង ៩០ ភាគរយនៃគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) កំពុងពោរពេញទៅដោយអ្នកជំងឺ ។
បន្ថែមពីនេះចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃរបស់ប្រទេសក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយបានកើនឡើងដល់ ២,៩៣០ នាក់ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ។

ទោះមានករណីឆ្លង និងស្លាប់ច្រើនយ៉ាងណាក៏ដោយ រដ្ឋចំនួន ២ ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺរាតត្បាតមួយនេះក្នុងនោះគឺរដ្ឋ Sao Paulo និង Rio Grande do Sul បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការការពារជំងឺកូវីដ ១៩ នេះទៅវិញ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣,៣៧៥,៤១៤ ករណី និងមានអ្នកស្លាប់ចំនួន ៣៤៨,៩៣៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ មិនទាន់ស្បើយ កូវីដ ដើមផង ពេលនេះ ប្រេស៊ីល រកឃើញករណីឆ្លងវ៉ារ្យង់អាហ្រ្វិកខាងត្បូង មួយទៀត
ចុចអាន ៖ លើកដំបូង! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដ លើស ៤,០០០ នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ