ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ ផ្ទាល់ខ្លួន ទ្រង់ទ្រាយធំ នៅខែ សីហា
ប្រទេសវៀតណាម អាចចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ខ្លួនជាទ្រង់ទ្រាយធំនៅខែសីហា ប្រសិនបើការសាកល្បងលើមនុស្សបីដំណាក់កាល ត្រូវបានបញ្ចប់ក្នុងខែឧសភាខាងមុខនេះ។

តាមការគ្រោងទុក ដំណាក់កាលទីបីនៃការសាកល្បងលើមនុស្ស របស់វ៉ាក់សាំង Nanocovax ដែលបង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC មានមូលដ្ឋាននៅទីក្រុង ហូជីមិញ នឹងត្រូវបញ្ចប់នៅខែឧសភាខាងមុខ ដោយមានការសម្របសម្រួលជាមួយសាកលវិទ្យាល័យពេទ្យយោធាវៀតណាម ក្រោមក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធានៃក្រសួង បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា រយៈពេល៣ខែចាប់ពីពេលនេះទៅដល់ខែសីហា ប្រទេសវៀតណាមអាចចាប់ផ្តើមផលិតវ៉ាក់សាំងនេះជាទ្រង់ទ្រាយធំ ដើម្បីចាក់ឲ្យប្រជាជនរបស់ខ្លួន។
មនុស្សសរុបចំនួន៥៦០នាក់ បានចូលរួមនៅក្នុងដំណាក់កាលទី២នៃការសាកល្បងលើមនុស្សរបស់វ៉ាក់សាំង Nanocovax ដែលចាប់ផ្តើមកាលពីខែកុម្ភៈ បន្ទាប់ពីការបញ្ចប់ដំណាក់កាលទី១ដែលបានចាប់ផ្តើមកាលពីខែធ្នូជាមួយអ្នកស្ម័គ្រចិត្តចំនួន៦០នាក់។

ដំណាក់កាលទីបី ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា នឹងចាក់លើអ្នកស្ម័គ្រចិត្តចន្លោះពី១០,០០០ ដល់១៥,០០០នាក់។
លោក Kien និយាយថា ដំណាក់កាលដំបូងគឺត្រូវកំណត់សុវត្ថិភាពរបស់វ៉ាក់សាំង និងផលប៉ះពាល់លើរាងកាយ ហើយដំណាក់កាលទី២ នឹងអនុញ្ញាតឲ្យអ្នកស្រាវជ្រាវពិនិត្យមើលថាតើ វ៉ាក់សាំង Nanocovax មានភាពស៊ាំពិតប្រាកដដែរឬក៏អត់។
លោកបន្តថា “សង្ឃឹមថា ក្នុងរយៈពេល៣ខែចាប់ពីដំណាក់កាលសាកល្បងទី៣គឺនៅខែសីហា យើងនឹងមានវ៉ាក់សាំងផ្ទាល់ខ្លួន ចាក់ឲ្យទាហាននិងប្រជាពលរដ្ឋដើម្បីបង្ការការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩”។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសវៀតណាមមានវ៉ាក់សាំងកូវីដ ផលិតក្នុងស្រុកចំនួន៤ប្រភេទ ដែលស្ថិតក្រោមការអភិវឌ្ឍនិងធ្វើតេស្ត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច