សុខភាព
៥ យ៉ាង ថែទាំសុខភាពអ្នកទឹកនោមផ្អែមបានល្អ ក្នុងពេលផ្ទុះកូវីដ-១៩
បច្ចុប្បន្ន តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបញ្ជាក់ថា មនុស្សគ្រប់វ័យដែលមានជំងឺប្រចាំកាយដូចជា មហារីក ទឹកនោមផ្អែមទាំងពីរប្រភេទជាដើម ប្រឈមនឹងការធ្លាក់ខ្លួនឈឺខ្លាំង ឬអាចគ្រោះថ្នាក់ដល់ជីវិតបើឆ្លងកូវីដ-១៩។
![Diabetes in Asian Americans | Joslin Diabetes Center](https://joslin-prod.s3.amazonaws.com/www.joslin.org/assets/styles/in_page_image_video/s3/2020-01/diabetesasianamericans.jpg?h=0d27ee61&itok=TSAXmH45)
អ្នកដែលមានបញ្ហាសុខភាពទាក់ទងនឹងជំងឺទឹកនោមផ្អែម ភាគច្រើនទទួលបានលទ្ធផលអាក្រក់ច្រើនជាងល្អ បើឆ្លងកូវីដ-១៩ ជាហេតុដែលអ្នកទឹកនោមផ្អែមត្រូវថែទាំសុខភាពខ្លួនកាន់តែដិតដល់។ ៥ យ៉ាងខាងក្រោមនេះ ជាតិចនិកដែលអ្នកជំងឺទឹកនោមផ្អែម គួរអនុវត្តជាប្រចាំអំឡុងពេលនេះ ដើម្បីធានាបាននូវសុខភាពល្អ ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩។
១. ញ៉ាំថ្នាំទៀងទាត់
មានព័ត៌មានមិនពិតខ្លះនិយាយថា ការញ៉ាំថ្នាំទឹកនោមផ្អែម ឬលើសសម្ពាធឈាមធ្វើឲ្យអ្នកជំងឺងាយនឹងឆ្លងវីរុស។ តែនេះមិនមែនជាការពិតទេ ប្រសិនបើយើងឈប់ញ៉ាំថ្នាំតាមគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យ យើងច្បាស់ជាប្រឈមនឹងបញ្ហាសុខភាពស្មុគស្មាញផ្សេងទៀតជាមិនខាន។
២. ហាត់ប្រាណនៅផ្ទះ
![Premium Photo | Senior woman doing yoga in the park on a rug](https://img.freepik.com/free-photo/elderly-people-stretching-hands-arms-before-exercise-park-happy-asian-senior-couple-enjoying-workout-outdoor-morning_40048-211.jpg?size=626&ext=jpg&ga=GA1.2.1157978010.1616544000)
លំហាតប្រាណដូចជា ការដើរ និងលើកទម្ងន់ មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម ។ វាអាចជួយឲ្យយើងរក្សាទម្ងន់សុខភាពល្អ ជាហេតុអាចជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ការហាត់ប្រាណក៏អាចកាត់បន្ថយហានិភ័យចំពោះជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាលើសកូឡេស្ដេរ៉ូល និងលើសសម្ពាធឈាម។
លើសពីនេះ ការហាត់ប្រាណក៏អាចឲ្យយើងតាមដានសុខភាពជើងយើង ព្រោះបើមានសភាពស្ពឹកជើង ឬមុតជើងដោយមិនដឹងខ្លួនអាចក្លាយជាដំបៅជើងបាន។ ហាត់ប្រាណក៏ជួយដល់សុខភាពផ្លូវចិត្តយើងដែរ សូម្បីតែដើរហាត់ប្រាណតិចតួចក៏រាងកាយបង្កើតអ័រម៉ូន endorphin ជួយឲ្យយើងមានអារម្មណ៍ល្អ។
៣. ញ៉ាំអាហារត្រឹមត្រូវ និងរក្សាសំណើម
![Asian American Diabetes Initiative | Joslin Diabetes Center](https://joslin-prod.s3.amazonaws.com/www.joslin.org/assets/styles/in_page_image_video/s3/2020-01/aadi-nutrition.jpg?h=9dd951d5&itok=M64cIgvs)
ការគ្រប់គ្រងសារធាតុចិញ្ចឹមឲ្យមានតុល្យភាពគ្នាជារឿងចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ យើងត្រូវការបរិមាណអាហារ និងជាតិស្ករត្រឹមត្រូវ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានសុខភាពល្អពេញមួយថ្ងៃ។
អាហារគួរញ៉ាំ៖ ផ្លែឈើ សណ្ដែក គ្រាប់ធញ្ញជាតិ ប្រូខូលី ប៉េងប៉ោះ ។ល។
អាហារគួរចៀសវាង៖ បង្អែម អាហារបំពង អាហារកញ្ចប់ ទឹកក្រូចកំប៉ុង តែថែមស្ករ នំបុ័ងស បាយស។ល។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ងាយនឹងបាត់បង់ជាតិទឹក។ ដូចនេះ យើងគួរបង្កើតទម្លាប់ញ៉ាំទឹកឲ្យបានច្រើន ឬឧស្សាហ៍ក្រេបទឹកបន្តិចម្ដងៗពេញមួយថ្ងៃ និងព្យាយាមចៀសវាងគ្រឿងកំប៉ុង ឬភេសជ្ចៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជាដើម។
៤. ថែទាំប្រព័ន្ធការពាររាងកាយ
![Are you Asian American? Get Screened for Diabetes if Your BMI is over 23!](http://s3.amazonaws.com/img.mynetdiary.com/blog/asian-american.jpg)
នៅលើលោកនេះគ្មានថ្នាំទិព្វណាអាចពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំបានតែម្ដងនោះទេ។ តែយើងអាចជ្រើសរើស និងអនុវត្តសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ ដើម្បីថែទាំសុខភាព និងប្រព័ន្ធភាពស៊ាំបានល្អដូចជា៖
- សម្លាប់មេរោគលើរបស់ប្រើប្រាស់ប្រចាំថ្ងៃ (ទូរស័ព្ទ តុ ទ្វារ…)
- លាងសម្អាតដៃតាមការណែនាំរបស់ក្រសួងសុខាភិបាល
- ពាក់ម៉ាស់ ឬរបាំងមុខពេលចេញក្រៅផ្ទះ
- រាល់ពេលត្រឡប់ចូលផ្ទះវិញ គួរតែបោះម៉ាស់ប្រើរួចចោល លាងសម្អាតដៃ ឬបាញ់សម្លាប់មេរោគលើខ្លួនប្រាណសិន សឹមចូលផ្ទះ ចៀសវាងនាំមេរោគចូលក្នុងផ្ទះដែរ។
៥. តាមដានសុខភាពផ្លូវចិត្ត
![Prevention | Comprehensive Cardiovascular Risk Reduction in South Asian Man With Diabetes - American College of Cardiology](http://www.acc.org//-/media/Non-Clinical/Images/2019/07/16/CARDIOLOGY/Prevention-1.jpg)
ត្បិតតែការសម្ងំនៅក្នុងផ្ទះមិនចេះទៅណា អាចជួយយើងពីការឆ្លងមេរោគកូវីដ-១៩នេះបានក៏ពិតមែន តែកាលណាដែលយើងសម្ងំក្នុងផ្ទះយូរពេក វាអាចធ្វើឲ្យយើងស្មុគអារម្មណ៍ បង្កើនបញ្ហាថប់បារម្ភ និងអត្រាកើតជំងឺបាក់ទឹកចិត្ត។ យោងតាម CDC អាមេរិក អ្នកជំងឺទឹកនោមផ្អែម ងាយនឹងរងបញ្ហាស្ត្រេសណាស់ ហើយការស្រ្តេសច្រើនអាចបន្ថែមសម្ពាធលើសដើមដល់សុខភាពរាងកាយ។ ហេតុនេះហើយ អ្នកជំងឺទឹកនោមផ្អែម គួរតែចេះគ្រប់គ្រងភាពតានតឹង បង្កើតអារម្មណ៍សប្បាយរីករាយ ដើម្បីកុំឲ្យខ្លួនកាន់តែបាក់ឈឺធ្ងន់ធ្ងរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៣ សំណួរពាក់ព័ន្ធអ្នកជំងឺទឹកនោមផ្អែមនិងការចាក់វ៉ាក់សាំងកូវីដ-១៩
ចុចអាន៖ សូមប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម!
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត