សុខភាព
ការត្រួតពិនិត្យ និង យកចិត្តទុកដាក់លើសុខភាពបេះដូង !
នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមមុខនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺមិនឆ្លងផ្សេងៗទៀត។ ក្នុងនោះ ជំងឺបេះដូង ដើរតួឈានមុខគេ នៃមូលហេតុស្លាប់និងពិការភាពច្រើន ជាងគេរបស់ប្រភេទជំងឺមិនឆ្លង នៅទូទាំងពិភពលោកជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។
សុខភាពបេះដូង ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ថែរក្សានិងការពារ ដើម្បីជៀសវាងពីគ្រោះថ្នាក់។ ការពិនិត្យនិងតាមដានសុខភាពបេះដូង (Heart check-up)ជាទៀងទាត់ជួយឲ្យអ្នករកឃើញនូវកត្តាប្រឈម (Risk Factor) ឬដំណាក់កាលដំបូង (Early Stage) របស់ជំងឺបេះដូង ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា និងការពារបាននូវផលវិបាកធ្ងន់ធ្ងរ ដែលអាចឈានទៅដល់ការបាត់បង់ជីវិត។
ក) តើអ្នកណា ដែលគួរតែធ្វើការពិនិត្យសុខភាពបេះដូង?
ការពិនិត្យសុខភាពទៅលើក្រុមមនុស្ស ដែលងាយប្រឈម ដូចជា៖
– អាយុ៖ ប្រុស លើសពី ៤០ឆ្នាំ ស្រី លើសពី ៤៥ ឆ្នាំ
– អ្នកលើសសំពាធឈាម (Hypertension)
– អ្នកលើសជាតិខ្លាញ់(Dyslipidemia)
– អ្នកលើសជាតិស្ករ (Diabetes mellitus)
– អ្នកពិសាបារី
– អ្នកដែលលើសទម្ងន់ (Overwieght)
– អ្នកដែលមិនទម្លាប់ហាត់ប្រាណ ឫ ប្រកបរបររស់នៅនឹងមួយកន្លែងយូរម៉ោង (Inactivity)
– ប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង (Family history of heart disease)
– ស្ត្រេសច្រើន
![](https://www.kampucheathmey.com/wp-content/uploads/2021/04/untitled-2021-04-12T093354.704.jpeg)
ខ) តើការពិនិត្យសុខភាពបេះដូង មានអ្វីខ្លះ
– រកមើលថា សន្ទស្សន៍នៃទម្ងន់ (BMI) ដោយវាស់ទម្ងន់ និងកម្ពស់ (កម្រិតធម្មតា ចន្លោះ 18.5-24.9)
– វាស់សំពាធឈាម៖ រកមើលបញ្ហាលើសឈាម
– ការពិនិត្យជាតិខ្លាញ់៖ រកមើលបញ្ហាលើសខ្លាញ់
– ការពិនិត្យជាតិស្ករ៖ រកមើលបញ្ហាលើសស្ករ
– ការថតសួត (Chest X-ray)
– ការចាប់ចង្វាក់បេះដូង (EKG)៖ រកមើលបញ្ហាវយបត្តចង្វាក់បេះដូង
– ការធ្វើអេកូបេះដូង (Echocardiogram)៖ មើលរូបរាង មុខងារ របស់បេះដូង
– និង ការពិនិត្យពិសេសចាំបាច់មួយចំនួនទៀតដូចជា៖
• ការចាប់ចង្វាក់បេះដូង ២៤ម៉ោង (Holter EKG 24H)៖ តាមដានចង្វាក់បេះដូង ២៤ម៉ោង
• ការរត់លើម៉ាស៊ីនដើម្បីស្វែងរកបញ្ហាស្ទះសរសៃឈាមបេះដូង (Stress Test)
• ស្កែនបេះដូង (Coronary CT scan)
![](https://www.kampucheathmey.com/wp-content/uploads/2021/04/untitled-2021-04-12T093358.599.jpeg)
គ) តើការពិនិត្យសុខភាពបេះដូង ប្រព្រឹត្តទៅដោយវិធីយ៉ាងណា?
ការពិនិត្យសុខភាពបេះដូង ប្រព្រឹត្តធ្វើឡើងជា ២ តំណាក់កាល៖
១) ការពិនិត្យស្រាវជ្រាវ (Screening stage) ៖
– ជួប ពិគ្រោះនិង ពិនិត្យជាមួយគ្រូពេទ្យឯកទេសបេះដូង
– ការវាស់ទម្ងន់ និង កម្ពស់
– ការធ្វើតេស្តឈាម រកមើល ជាតិខ្លាញ់ ជាតិស្ករ
– ការចាប់ចង្វាក់បេះដូង (EKG)
– ការធ្វើអេកូបេះដូង (Echocardiogram)
– ការថតសួត (Chest X-ray)
២) ការពិនិត្យធ្វើរោគវិនិច្ឆ័យ (Diagnosis stage)៖
– ការចាប់ចង្វាក់បេះដូង ២៤ ម៉ោង (Holter EKG 24H) ក្នុង ករណី គ្រូពេទ្យសង្ស័យមានបញ្ហាវិបត្តិចង្វាក់បេះដូង
– ការរត់លើម៉ាស៊ីនដើម្បីស្វែងរកបញ្ហាស្ទះសរសៃឈាមបេះដូង (Stress Test)
– ស្តែនបេះដូង (Coronary CT Scan)
– ការឆ្លុះមើលសរសៃឈាមបេះដូង (Coronary Artery Angiography)
ឃ) តើអ្នកគួរធ្វើអ្វីខ្លះមុនមកជួបពិគ្រោះ ពិនិត្យសុខភាពបេះដូង៖
– អត់ញាំអាហារអោយបានយ៉ាងតិច ១២ម៉ោង មុនមកធ្វើការពិនិត្យ
– ជៀសវាង ការញាំតែ និង កាហ្វេ
– កុំប្រើប្រាស់ ក្រែម ប្រេង ឫ ម្សៅ លើដើមទ្រូង
– ផ្តល់នូវ ព័ត៌មានលំអិត រាល់ប្រវត្តិជំងឺ និង ឯកសារប្រវត្តិធ្លាប់ពិនិត្យសុខភាពពីមុន
ង) តើអ្នកគួរធ្វើដូចម្តេចដើម្បី មានសុខភាពបេះដូង ល្អ
– ហាត់ប្រាណឲ្យបានទៀងទាត់
![](https://www.kampucheathmey.com/wp-content/uploads/2021/04/untitled-2021-04-12T093352.883.jpeg)
– កុំពិសាបារី
![](https://www.kampucheathmey.com/wp-content/uploads/2021/04/untitled-2021-04-12T093430.823.jpeg)
– កុំពិសាសុរា
![](https://www.kampucheathmey.com/wp-content/uploads/2021/04/untitled-2021-04-12T093348.561.jpeg)
– កាត់បន្ថយការបរិភោគអាហារមានរសជាតិប្រៃ
– គ្រប់គ្រង ការលើសសំពាធឈាម លើសជាតិខ្លាញ់ លើសជាតិស្ករ ឲ្យបានល្អ ប្រសិនជាអ្នកមាន
– ជួបពិគ្រោះ ពិនិត្យ ជាមួយគ្រូពេទ្យ ឲ្យបានទៀងទាត់
ប្រសិនបើលោកអ្នកមានកត្តាប្រឈម ដូចរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូង នៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/untitled-2021-04-12T093350.840.jpeg)
ការពារបេះដូងអ្នក ដើម្បីការរស់នៅប្រកបដោយសុខភាពល្អ សុភមង្គលយូរអង្វែង ដោយការផ្លាស់ប្តូររបៀបរបបរស់នៅ និងការត្រួតពិនិត្យសុខភាពបេះដូង ឲ្យបានទៀងទាត់រៀងរាល់ឆ្នាំ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម!
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត