សុខភាព
ជំងឺគីសបបូរមាត់ មិនមែនជាជំងឺមហារីកមាត់ធ្មេញទេ
ក្នុងប្រអប់មាត់ សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លាន ដែលស្ថិតនៅក្រោមភាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យមានកំណើនទឹកដក់(Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។
ប្រភេទគីសនេះ វាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។

១. មូលហេតុ ៖
– ការស្ទះ នៃក្រពេញទឹកមាត់តូចៗ
– មូលហេតុចម្បងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់
២. រោគសញ្ញា ៖
– មិនមានការឈឺចាប់នោះទេ
– មានពណ៌ក្រហមថ្លា ឬខៀវ
– មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់

៣. ការព្យាបាល ៖
– ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ
– ក្នុងករណីឡើងប៉ោងទំហំលើសពី ១cmឡើង ត្រូវការវះកាត់យកចេញ
៤. ភាពងាយកើតឡើងវិញ ៖
– បច្ចេកទេសវះកាត់ ត្រូវយកចេញទាំងស្រុងនូវដុំនោះ និងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ
– ការខាំបបូរមាត់កន្លែងដដែល
បញ្ជាក់ ៖ ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានទេ។

សូមអញ្ជើញមកពិគ្រោះ និងប្រឹក្សាផ្ទាល់ជាមួយទន្តបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ពីជំងឺ ឬដំបៅផ្សេងៗក្នុងមាត់ នឹងទទួលបានសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី