សុខភាព
ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩
សារធាតុចិញ្ចឹមក្នុងអាហារដែលយើងញ៉ាំចូលក្នុងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ សំខាន់ណាស់សម្រាប់រាងកាយបម្លែងវាឲ្យទៅជាថាមពល និងជាមុខងារការពារសុខភាពបានល្អ ចៀសផុតពីជំងឺនានា។ ស្របគ្នានេះ ការថែទាំសុខភាព និងប្រព័ន្ធភាពស៊ាំរបស់យើងដោយអាហារ និងសារធាតុចិញ្ចឹមផ្សេងៗ រឹតតែចាំបាច់ក្នុងពេលឥឡូវនេះ ដើម្បីការពារខ្លួនពីជំងឺផ្លូវដង្ហើមជាសកល។

មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង (CDC) អាមេរិក អះអាងថា ត្បិតអាហារបំប៉នមិនអាចជួយព្យាបាល ឬការពារយើងមិនឲ្យឆ្លងវីរុសកូវីដ-១៩ បាន ក៏ប៉ុន្តែពពួកវីតាមីន និងជាតិរ៉ែមួយចំនួន អាចជួយដល់ដំណើរការរបស់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគ ក៏ដូចជាការរលាក និងការហើមនានា។ CDC អាមេរិកបន្តថា មធ្យោបាយល្អបំផុត ដើម្បីទទួលបានសារធាតុចាំបាច់ទាំងអស់នោះ គឺតាមរយៈអាហារដូចជា៖
វីតាមីន C៖ បន្លែ (Broccoli ប៉េងប៉ោះ ផ្កាខាត់ណា ដំឡូងបារាំង) និងផ្លែឈើ (គីវី ពពួកប៊ឺរី ក្រូច ម្នាស់…)
វីតាមីន D៖ ទឹកដោះគោមានជាតិខ្លាញ់ទាប អាហារសមុទ្រ ត្រីសាឌីន ថ្លើមសត្វ។ល។
ស័ង្កសី៖ គ្រាប់ស្វាយចន្ទី ទំពាំងបារាំង អយស្ទ័រ សាច់ក្រហម សាល់ម៉ុន សាច់មាន់ ស្ពៃពុយឡេង
ប្រូតេអ៊ីន៖ សាច់សត្វ ផ្លែប៊ើរ ស៊ុត ឈីស សណ្ដែក…
ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការណែនាំឲ្យកាត់បន្ថយអាហារមានអំបិល ស្ករ និងខ្លាញ់ខ្ពស់ ដោយសារអាហារប្រភេទនេះ អាចបង្កបញ្ហាដល់សុខភាពច្រើនដូចជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺធាត់ ឬអាចបង្កជាជំងឺបាក់ទឹកចិត្តបាន។ ជំងឺទាំងអស់នេះសុទ្ធតែពាក់ព័ន្ធជាមួយវីរុសកូវីដ-១៩ ធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតអាចស្លាប់បាន។

បន្ថែមពីលើនេះ យើងគួរកាត់បន្ថយភេសជ្ជៈកំប៉ុងដែលមានជាតិស្ករខ្ពស់ និងគ្រឿងស្រវឹងនានា។ ជាពិសេស ដើម្បីការពារខ្លួនយើងពីជំងឺកូវីដ-១៩យើងគួរកាត់បន្ថយការចេញទៅញ៉ាំអាហារនៅខាងក្រៅផ្ទះ និងងាកមកចម្អិនអាហារដោយខ្លួនឯង ដែលមានអនាម័យ និងចម្អិនឲ្យបានឆ្អិនល្អ មិនបារម្ភពីការឆ្លងជំងឺផ្សេងៗ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង