សុខភាព
ជឿអត់ថា ហាត់ប្រាណ ជួយការពារប្រុសៗពីជំងឺបាក់ទឹកចិត្ត?
បាក់ទឹកចិត្ត ជាបញ្ហាសឹងតែគ្រប់គ្នាជួបប្រទះ ហើយភាគច្រើន កើតលើយុវជន ធ្វើឲ្យចុះខ្សោយទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ហើយឈានទៅធ្វើអត្តឃាតក៏មាន។ ជាដំណឹង និងដំណោះស្រាយល្អមួយ សម្រាប់ប្រុសៗគ្នាយើង គឺ ចិនអះអាងថាហាត់ប្រាណ ជួយការពារជំងឺបាក់ទឹកចិត្ត។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Michigan របស់សហរដ្ឋអាមេរិក ធ្វើការសិក្សាលក្ខណៈហាត់ប្រាណ និងដេក របស់និស្សិត ជាង ១.១០០នាក់ នៅសាកលវិទ្យាល័យប៉េកាំង។ និស្សិតចូលរួមក្នុងការសិក្សានេះ ឆ្លើយសំនួរពាក់ព័ន្ធនឹងបញ្ហា ៣សំខាន់របស់ពួកគេ គឺរោគសញ្ញាជំងឺបាក់ទឹក ទម្លាប់សកម្មភាពរាងកាយ (ហាត់ប្រាណ) និងដំណេក។

លទ្ធផល បញ្ជាក់ថា ហាត់ប្រាណ ប៉ះពាល់លើជំងឺបាក់ទឹកចិត្តខុសគ្នា រវាងប្រុសៗ និងស្រីៗ។ ខុសគ្នា ត្រង់ថា ហាត់ប្រាណ ជួយប្រុសៗការពារនឹងជំងឺបាក់ទឹកចិត្ត ប៉ុន្ដែស្រីៗ អត់នោះទេ។ លទ្ធផលនេះ ផ្ទុយនឹងការសិក្សាពីមុនៗ ថា ទម្លាប់ហាត់ប្រាណទៀងទាត់ ជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវ រកឃើញថា បញ្ហាដំណេក ពាក់ព័ន្ធជាមួយជំងឺបាក់ទឹកចិត្ត ទាំងប្រុសៗ និងស្រីៗ។

ភាពជាប់ពាក់ព័ន្ធរវាងដំណេក ហាត់ប្រាណ និងអារម្មណ៍ អាចពន្យល់ថា ស្រីៗ មានអត្រាខ្ពស់កើតជំងឺបាក់ទឹកចិត្ត។ លោក Weiyun Chen សាស្ត្រាចារ្យផ្នែកចលនារាងកាយមនុស្ស (kinesiology) បញ្ជាក់ថា លទ្ធផលការសិក្សានេះ ស្រដៀងនឹងលទ្ធផលសិក្សាពីមុនផងដែរ ដោយរោគសញ្ញាជំងឺបាក់ទឹកចិត្ត រកឃើញលើស្រីៗ ច្រើនជាងប្រុសៗ ក្នុងអត្រា ស្រីៗកើតជំងឺនេះ ២នាក់ ប្រុសៗកើតតែម្នាក់ប៉ុណ្ណោះ។ តែប្រុសៗ ប្រឈមអត្រាអត្ដឃាត ខ្ពស់ជាងស្រីៗ ដោយប្រុសៗ មានរហូតដល់ ៥ដង តែស្រីៗ មានត្រឹមតែ ៣ដងប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គួរញាំអីក្រោយហាត់ប្រាណរួច?
ចុចអាន៖ ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណនឹងងាកទៅហាត់វិញមិនខាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា