សុខភាព
ការពារជីវិត! ទោះបីនៅក្មេងមានសុខភាពរឹងមាំ ក៏គ្រប់គ្នាត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩
ការចាក់វ៉ាក់សាំងសមានសារៈសំខាន់សម្រាប់គ្រប់គ្នា។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត ការចាក់វ៉ាក់សាំងនឹងធ្វើឡើងជាដំណាក់កាលៗ ដែលចាប់ផ្ដើមជាមួយនឹងក្រុមអាទិភាពដូចជា បុគ្គលិកសុខាភិបាល មន្ត្រីរដ្ឋាភិបាល ក៏ដូចជាភ្នាក់ងារជួរមុខជាដើម។

ប្រសិនបើអ្នកមិនមែនជាផ្នែកមួយនៃក្រុមអាទិភាពនោះទេ អ្នកអាចរង់ចាំវេនចាក់វ៉ាក់សាំង។ ក្រសួងសុខាភិបាលនឹងប្រាប់អ្នកពេលដែលគួរទៅទទួលវ៉ាក់សាំង។
វ៉ាក់សាំងត្រូវបានគេរកឃើញថា មានប្រសិទ្ធភាព និងអាចជួយសង្គ្រោះអាយុជីវិតបាន។ តាមរយៈការចាក់វ៉ាក់សាំងឱ្យក្រុមអាទិភាពទាំងនេះនៅដំណាក់កាលដំបូង យើងនឹងការពារប្រព័ន្ធសុខាភិបាល ក៏ដូចជាកាត់បន្ថយករណីជំងឺធ្ងន់ និងការរំខាននៅក្នុងសង្គម។ យុទ្ធសាស្ត្រជាតិស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាល (NDVP) បានដាក់ចេញនូវផែនការសម្រាប់ផ្ដល់វ៉ាក់សាំងដល់ក្រុមដែលងាយរងគ្រោះដទៃទៀតដូចជា មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេងាយនឹងធ្លាក់ខ្លួនឈឺដោយសារតែជំងឺកូវីដ-១៩ ឱ្យបានត្រឹមចុងឆ្នាំ ២០២១។

វ៉ាក់សាំងមិនត្រឹមតែជួយសង្គ្រោះជីវិត និងរក្សាលំនឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ វាក៏អាចជួយពន្លឿនការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។ តាមរយៈការស្ដារសង្គមកម្ពុជាឡើងវិញ ដែលអាចធ្វើឱ្យសាលារៀន និងអាជីវកម្មនានាមានឱកាសបើកទ្វារក្នុងពេលឆាប់ៗ។ ដើម្បីឱ្យមនុស្សអាចធ្វើដំណើរបាន និងនៅជាមួយគ្រួសាររបស់ពួកគេ និងដើម្បីឱ្យកម្មករ និយោជិតដែលទទួលបានប្រាក់ឈ្នួលទាបនៅតែអាចបន្តបំពេញការងាររបស់ពួកគេ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

ពុំមានប្រទេសណាមួយ រួមទាំងប្រទេសកម្ពុជាផងដែរ អាចមានសុវត្ថិភាពពីការរាតត្បាតជាសកលនោះឡើយ រហូតដល់ប្រទេសទាំងអស់មានសុវត្ថិភាព។ ការយកឈ្នះជំងឺកូវីដ-១៩ មិនធ្វើឡើងម្ដងមួយប្រទេសៗនោះឡើយ។ ហានិភ័យនៅតែបន្តមាន ដរាបណាចំនួនករណីជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៅទូទាំងសកលលោក ជាពិសេសនៅតាមប្រទេសជិតខាង។ វ៉ាក់សាំងគឺជាឧបករណ៍ដ៏មានសារៈសំខាន់ គួបផ្សំនឹងការអនុវត្តវិធានការដទៃទៀត ដើម្បីការពារជំងឺកូវីដ-១៩ និងជួយសង្គ្រោះអាយុជីវិត៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ