Connect with us

សុខភាព

ម្តាយចាក់វ៉ាក់សាំងកូវីដ​ អាចបញ្ជូនអង់ទីគ័រ ទៅកូន តាមរយៈការបំបៅដោះ

បានផុស

នៅ

កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយផងដែរ។

បើងាកទៅមើលការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិក (JAMA) ឯណោះវិញ បានរកឃើញថា វ៉ាក់សាំងកូវីដ ជំរុញឲ្យមានអង់ទីគ័ររឹងមាំនៅក្នុងទឹកដោះម្តាយរហូតដល់៦សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង។

This image has an empty alt attribute; its file name is GettyImages-1216024678.jpg

វេជ្ជបណ្ឌិត Danelle Fisher គ្រូពេទ្យកុមារនិងជាប្រធានផ្នែកគ្រូពេទ្យកុមារនៅមណ្ឌលសុខភាព Providence Saint John ក្នុងទីក្រុង Santa Monica នៃរដ្ឋកាលីហ្វ័រញ៉ាបានរកឃើញថា វាជារឿងមិនគួរឲ្យជឿដែលថា អង់ទីគ័រត្រូវបានរកឃើញនៅក្នុងទារកបន្ទាប់ពីកើតបានប៉ុន្មានសប្តាហ៍។

ការសិក្សានេះ បានធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលចន្លោះថ្ងៃទី២៣ខែធ្នូ ដល់ថ្ងៃទី១៥ខែមករា។

This image has an empty alt attribute; its file name is p4cmunlqntv0njez1zdy.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវចង់ដឹងថាតើអង់ទីគ័រ SARS-CoV-2 បានចូលទៅក្នុងទឹកដោះម្តាយដែរឬអត់។ ការសិក្សារបស់ពួកគេមានការចូលរួមពីស្ត្រីចំនួន៨៤នាក់ ដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech ក្នុងរយៈពេល២១ថ្ងៃដាច់ពីគ្នា។

ពួកគេបានប្រមូលសំណាកទឹកដោះម្តាយមុនពេលចាក់វ៉ាក់សាំងដំបូង។ ពួកគេចាប់ផ្តើមយកសំណាកម្តងក្នុងមួយសប្តាហ៍ រយៈពេល៦សប្តាហ៍។

This image has an empty alt attribute; its file name is thumbs_b_c_cd392ccd7d89cee1815b046ed84d0725.jpg

២សប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូង មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងកម្រិតនៃអង់ទីគ័រប្រឆាំងវីរុស SARS-CoV-2។ មានការកើនឡើងអង់ទីគ័រកម្រិតមួយទៀត បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២។

ក្រុមអ្នកស្រាវជ្រាវក៏បានស៊ើបអង្កេតលើព្រឹត្តិការណ៍មិនល្អ ក្នុងចំណោមស្ត្រីនិងកូនៗរបស់ពួកគេផងដែរ។

This image has an empty alt attribute; its file name is e9715e10-f839-4ae3-92da-dae701c8aaca.jpg

ស្ត្រីខ្លះមានផលប៉ះពាល់ពីវ៉ាក់សាំង ហើយទារកបួននាក់មានអាការគ្រុនក្តៅ ក្អកនិងកកឈាមបន្ទាប់ពីម្តាយរបស់ពួកគេ ចាក់វ៉ាក់សាំង។ ករណីចំនួនបីក្នុងនោះ ត្រូវបានដោះស្រាយដោយគ្មានការព្យាបាល។ ទារកម្នាក់ត្រូវបានព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានស្ត្រីឬទារកណាម្នាក់ជួបប្រទះនូវព្រឹត្តិការណ៍ធ្ងន់ធ្ងរក្នុងអំឡុងសិក្សានោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Heath Line

ចុចអាន៖ លម្អិត​ពីក្រសួងសុខាភិបាល អ្នក​ចាក់​សាំង​ដូស​ទី​ពីរ សូម​អាន​ព័ត៌មាន​នេះ​ឲ្យ​ច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម