សុខភាព
កត់ចំណាំ! មូលហេតុ និងសញ្ញារលាកស្រោមខួរក្បាលលើក្មេងតូចធំ
ដោយហេតុថា ប្រព័ន្ធការពារខ្លួនកុមារនៅខ្សោយ ឧស្សាហ៍កើតជំងឺរលាកបំពង់ក រលាកសួត ធ្វើឲ្យមេរោគចូលទៅដល់ក្នុងឈាម ហើយឡើងទៅដល់ស្រោមខួរក្បាល អាចធ្វើឲ្យរលាកស្រោមខួរក្បាល។ ចំពោះក្មេងអាយុចន្លោះពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយប្រឈមនឹងជំងឺរលាកស្រោមខួរ។

តាមការពន្យល់របស់លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ បម្រើការងារនៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ ក្មេងតូច និងធំ ដែលមានជំងឺរលាកស្រោមខួរក្បាលអាចលេចចេញនូវរោគសញ្ញាដូច និងខុសគ្នាមួយចំនួន។
រោគសញ្ញាជំងឺរលាកស្រោមខួរក្បាលក្មេងតូច៖

– ក្តៅខ្លួនខ្លាំង
– ក្អួតញឹកញាប់
– រាក
– បង្ហើយខាងមុខឡើងប៉ោង (ស្ទាបពេលក្មេងអត់យំ)
– ទន់ក
– យំវៀចមាត់
– ប្រកាច់
– ទន់ដៃទន់ជើង។
រោគសញ្ញាជំងឺរលាកស្រោមខួរក្បាលក្មេងធំ៖
– ក្តៅខ្លួន
– ឈឺក្បាលខ្លាំង
– ក្អួតញឹកញាប់
– ទល់លាមក
– ខ្លាចពន្លឺ
– រឹងក។

ប្រភេទជំងឺរលាកស្រោមខួរក្បាលលើកុមារ
ក. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីវីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …)
ខ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និងមេរោគរបេង
គ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីមេរោគផ្សិត
ឃ. ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីប៉ារ៉ាស៊ីត
ង. ជំងឺរលាកស្រោមខួរក្បាលមិនមែនបណ្តាលមកពីមេរោគ ៖
− កើតមានពេលកុមារកើតជំងឺផ្សេងទៀត ដូចជាជំងឺ Lupus
− ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល
− បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។

បើតាមលោកវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះ ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាក់តេរីខ្លះអាចការពារបាន ដោយការចាក់វ៉ាក់សាំងការពារ ដែលមានក្នុងកម្មវិធីជាតិចាក់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងការពារពីមេរោគភ្នើម៉ូកូក(Streptococcus pneumoniae និង មេរោគអេម៉ូហ្វីលីស (Hib) ដែលត្រូវចាក់នៅពេលទារកអាយុ ១ខែកន្លះ ២ខែកន្លះ និង៣ខែកន្លះ។
ក្នុងចំណោមជំងឺរលាកស្រោមខួរក្បាលទាំង៥ ប្រភេទនេះ លោកវេជ្ជបណ្ឌិតថា ជំងឺរលាកស្រោមខួរក្បាលបង្កដោយពពួកវីរុស មិនសូវធ្ងន់ធ្ងរដូចបាក់តេរីទេ។ ចំពោះប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យទៅលើភាពកាចសាហាវរបស់មេរោគ ភាពខ្លាំងនៃប្រព័ន្ធការពារខ្លួនរបស់កុមារ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។ ជំងឺរលាកស្រោមខួរក្បាលអាចព្យាបាលជា ហើយបញ្ញាស្មារតីក្មេងអាចលូតលាស់ដូច ឬយឺតជាងក្មេងធម្មតា។
ចំពោះផលវិបាក កុមារអាចប្រកាច់ញឹកញាប់ សន្លប់ លែងដកដង្ហើម ករណីខ្លះទៀតកខ្ទុះទៅជាបូសក្នុងខួរក្បាលកុមារអាចមានពិការភាព (ទន់ ឬរឹង ដៃជើង ងងឹតភ្នែក ថ្លង់) លែងចេះនិយាយ ស្ទះការបង្ហូរទឹកខួរឆ្អឹងខ្នង ធ្វើឲ្យដក់ទឹកក្នុងខួរក្បាល នាំឲ្យក្បាលរីកធំ។ ចំពោះការវិវត្តន៍នៃបញ្ញាស្មារតី អាចថយចុះ ឬយឺតជាងក្មេងធម្មតា ហើយអាចមានជំងឺស្កន់ (Epilepsy) ទៅថ្ងៃក្រោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្របពេលផ្ទុះកូវីដ-១៩ តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?
ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម