ព័ត៌មានអន្ដរជាតិ
អនុវត្តទាំងអស់គ្នា! ការបន្តពាក់ម៉ាស ឬរបាំងមុខនៅទីសាធារណៈ អាចជួយកាត់បន្ថយហានិភ័យឆ្លងកូវីដ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលដោយ PLOS ONE បានរកឃើញថា រដ្ឋនៅសហរដ្ឋអាមេរិកដែលតម្រូវឲ្យប្រជាជនពាក់ម៉ាស់ឬរបាំងមុខនៅតាមទីសាធារណៈ ក្នុងកំឡុងពេលជំងឺរាតត្បាតរីករាលដាលបានឃើញថា អត្រាឆ្លងកូវីដមានទាបជាងអ្នកដែលមិនពាក់សោះឬមិនអនុលោមតាមវិធានការ ” ពាក់ម៉ាសជាចាំបាច់” ។

ក្រុមអ្នកស្រាវជ្រាវនិយាយថារដ្ឋចំនួន ៨ ដែលអនុលោមតាមវិធានការ ” ពាក់ម៉ាសជាចាំបាច់” បានបង្ហាញអត្រា៧៥% ឬខ្ពស់ជាងនេះក្នុងរដូវក្ដៅនិងដើមឆ្នាំ ២០២០ ដែលមានចំនួននៃការឆ្លងខ្ពស់រហូតដល់ចុងខែតុលា។ ផ្ទុយទៅវិញរដ្ឋចំនួន ១៤ ក្នុងចំណោម ១៥ ដែលមិនតម្រូវឲ្យមនុស្សពាក់ម៉ាស់នៅទីសាធារណៈក្នុងពេលតែមួយមានអត្រាឆ្លងខ្ពស់ជាងនេះទៅទៀត។
ទិន្នន័យបានបង្ហាញថានៅពេល ” ពាក់ម៉ាសជាចាំបាច់” ចូលជាធរមាន រដ្ឋទាំងនេះមានអត្រាឆ្លងកូវីដជាមធ្យមប្រហែល ១១០ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ក្នុងកំឡុងពេលសិក្សា។ ការរកឃើញនេះផ្ដល់នូវភស្តុតាងថ្មីក្នុងការគាំទ្រដល់ការពាក់ម៉ាសឬរបាំងមុខ ដែលជាកត្តាដ៏សំខាន់មួយរួមចំណែកដល់ការកាត់បន្ថយអត្រាឆ្លង។

សម្រាប់ការសិក្សាមួយទៀត ក្រុមអ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យបូស្តុនបានវិភាគទិន្នន័យករណីកូវីដនៅគ្រប់រដ្ឋទាំង ៥០ និងនៅវ៉ាស៊ីនតោនឌីស៊ី ចន្លោះខែ ឧសភា និង តុលា ឆ្នាំ ២០២០ ។ រដ្ឋដែលគោរពតាមគោលការណ៍ពាក់ម៉ាស់ឬរបាំងមានអត្រាឆ្លងទាបជាងឬតិចជាង ២៥% នៃប្រជាជនដែលពាក់ម៉ាសជាសាធារណៈ ប្រហែល ២៤០ ករណីក្នុងចំណោម ១០០,០០០ នាក់នៃប្រជាជនទូទៅ។

ទោះបីជាការស្ទង់មតិបានរកឃើញថាប្រជាជនភាគច្រើននៅសហរដ្ឋអាមេរិកគាំទ្រការពាក់ម៉ាស ដែលជាផ្នែកមួយនៃវិធានការណ៍ដែលត្រូវបានរៀបចំឡើង ដើម្បីទប់ទល់នឹងរោគរាតត្បាតនេះក៏ដោយ តែជនជាតិភាគតិចមួយចំនួន បានធ្វើការតវ៉ាដោយលើកឡើងពីសិទ្ធិបុគ្គល។ យ៉ាងណាក៏ដោយ រដ្ឋខ្លះបានដាក់ការ” ពាក់ម៉ាសជាចាំបាច់” ដែលតម្រូវឲ្យមនុស្សពាក់ម៉ាសពេលនៅទីសាធារណៈ ដូចជាពេលចូលហាងឬទៅធ្វើការជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ
ចុចអាន៖ក្ដីសង្ឃឹមសម្រាប់ប្រជាជនអាមេរិក! វ៉ាក់សាំង Moderna ផ្តល់ការការពារឆ្លងកូវីដរយៈពេលកន្លះឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ