សុខភាព
វិធានការការពារប្រជាពលរដ្ឋមិនឱ្យឆ្លងជំងឺកូវីដ-១៩ នៅពេលទៅចាក់វ៉ាក់សាំង
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋ ឬបុគ្គលប្រឈមហានិភ័យឆ្លងខ្ពស់បានជាច្រើននាក់មកហើយ។ ដំណើរការនៃការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅរលូនផងដែរ នៅទីតាំងនានាក្នុងរាជធានី និងតាមបណ្ដាខេត្ត។

ដោយសារតែភ្លាមៗ ពុំមានវ៉ាក់សាំងក្នុងចំនួនដូសគ្រប់គ្រាន់ជូនប្រជាជនទាំងអស់ រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជាដំណាក់កាលៗ សម្រាប់ក្រុមអាទិភាពគឺជាក្រុមដែលត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេ។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ ក្រសួងបានរកឃើញអ្នកជំងឺឆ្លងកូវីដ-១៩ កំលុងទៅទទួលវ៉ាក់សាំង។ ដូច្នេះ វិធានការសុខភាពនៅកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានរឹតបន្តឹងទ្វេរឡើង ដើម្បីការពារសុវត្ថិភាពគ្រប់គ្នាទាំងបុគ្គលិកសុខាភិបាល ទាំងប្រជាពលរដ្ឋ។

ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយគោរពតាមគោលការណ៍សុវត្ថិភាពយ៉ាងតឹងរឹង នៅតាមទីតាំងចាក់វ៉ាក់សាំង ដោយសមាជិកទាំងអស់របស់ក្រុមចាក់វ៉ាក់សាំងទាំងពេទ្យ ទាំងអ្នកទទួលវ៉ាក់សាំង នឹងទទួលបានម៉ាស អាល់កុលសម្រាប់លាងដៃ និងស្រោមដៃការពារខ្លួន ព្រមទាំងប័ណ្ណលេខរៀង។

ក្នុងនោះមុនពេលចូលទៅដល់ទីតាំងចាក់វ៉ាក់សាំង នឹងមានការវាស់សីតុណ្ហភាពនិងពិនិត្យបុគ្គលគ្រប់រូបដើម្បីធានាថា ពួកគេពិតជាបានប្រើម៉ាស ក៏ដូចជាលាងដៃជាមួយទឹកអាល់កុលឬជែល។ ក្រុមចាក់វ៉ាក់សាំងនឹងរៀបចំឱ្យបុគ្គលដែលទៅចាក់វ៉ាក់សាំងអង្គុយឃ្លាតគ្នាយ៉ាងហោចណាស់ ១.៥ ម៉ែត្រ ខណៈកំពុងរង់ចាំ មុនដល់វេនរបស់ពួកគេ៕



អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ការពារជីវិត! ទោះបីនៅក្មេងមានសុខភាពរឹងមាំ ក៏គ្រប់គ្នាត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក