សុខភាព
ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ…
ពេលមានផ្ទៃពោះ ប្រព័ន្ធភាពស៊ាំរាងកាយ និងប្រព័ន្ធរំលាយអាហារ យើងនឹងចុះទន់ខ្សោយ ងាយនឹងមានបញ្ហាសុខភាពកើតឡើង ដោយសារអាហារយើងញ៉ាំណាស់។ គ្នាយើងដឹងអត់? បើញ៉ាំអាហារមិនត្រឹមត្រូវ មិនត្រឹមតែធ្វើឲ្យមានបញ្ហាឈឺចុកចាប់ប៉ុណ្ណោះទេ កូនយើងក្នុងផ្ទៃ ក៏រងផលប៉ះពាល់ដែរ។ ដើម្បីសុវត្ថិភាពគ្នាយើង និងគភ៌ក្នុងផ្ទៃ នេះជាអាហារ ភេសជ្ជៈមួយចំនួន គ្នាយើងមិនគួរញ៉ាំពេលពពោះ។
១- ស្រាក្រឡុក

ស្រីៗជាច្រើនជឿថា ស្រាក្រឡុកមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែអ្នកជំនាញសុខាភិបាល បានច្រានចោលគំនិតនេះ។ អ្នកជំនាញមកពីវិទ្យាស្ថានផ្នែកជំងឺកុមារ ក៏ដូចជាសមាគមគ្រូពេទ្យសម្ភព និងរោគស្ត្រី នៅអាមេរិក លើកឡើងថា អំឡុងពេលពពោះ ត្រឹមកម្រិតជាតិអាល់កុលតែបន្តិច ក៏រាប់ថាមិនមានសុវត្ថិភាពដែរ។ ជំនួសឲ្យស្រាក្រឡុក ស្រីៗគ្នាយើង គួរផឹកទឹកផ្លែឈើ លាយជាមួយទឹកសូដា (Sparkling Water) អាចបន្ថែមជាមួយជីអង្កាម និងដាក់ក្នុងកែវរបស់ស្រាក្រឡុកវិញ។ ទាំងនេះ គឺគ្រប់គ្រាន់សម្រាប់សុខភាព ពិសេសបង្កើតបរិយាកាសរីករាយនៅថ្ងៃឈប់សម្រាកបាន។
២- ភេសជ្ជៈ Eggnog

Eggnog ជាភេសជ្ជៈមួយប្រភេទ ក្រឡុកលាយជាមួយ ស៊ុត ស្ករ និងស្រា ហើយទោះបីលាយជាមួយស្រា ឬមិនលាយក៏ដោយ ក៏មិនល្អសម្រាប់គ្នាយើងកំពុងពពោះដែរ។ មូលហេតុ គឺថា ភេសជ្ជៈប្រភេទនេះ ត្រូវលាយជាមួយស៊ុតឆៅ ឬមិនបានចម្អិនឆ្អិនល្អ អាចមានបាក់តេរី សាម៉ុនណែឡា (Salmonella bacter) ដែលជាបាក់តេរីបង្កជំងឺគ្រុនពោះវៀន ផ្ទុកនៅក្នុងនោះ។ បើគ្នាយើងចូលចិត្តភេសជ្ជៈនេះខ្លាំង គួរតែទិញភេសជ្ជៈនេះ ដែលផលិតចេញពីរោងចក្រ ព្រោះវាផលិតឡើងដោយបានសម្លាប់មេរោគលើស៊ុត ដូចនេះហើយ អាចមានសុវត្ថិភាព។ នេះបើយោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺ នៅអាមេរិក។
៣- ទឹកប៉ោម

ទឹកប៉ោមស្រស់ ក៏ជាភេសជ្ជៈគួរចៀសវាងដូចគ្នា ព្រោះទឹកប៉ោមធ្វើខ្លួនឯង មិនបានសម្លាប់មេរោគ អាចមានបាក់តេរី ដូចជា E.Coli និង Salmonella នៅក្នុងនោះបាន។ គួរចៀសវាងភេសជ្ជៈនេះ ឬអាចរកទិញទឹកប៉ោម ផលិត និងសម្លាប់មេរោគបានតាមទីផ្សារបាន។ ផ្ទុយទៅវិញ យើងអាចញ៉ាំផ្លែប៉មស្រស់ ព្រោះជួយសុខភាពពេលពពោះ កាន់តែល្អ។
៤- សាច់មាន់ Turkey

មិនមែនមានន័យថា ស្រីៗពពោះ មិនអាចញ៉ាំសាច់សត្វមាន់នេះបានទេ ប៉ុន្តែក៏មិនត្រូវញ៉ាំសាច់មាន់ទួរគី ចម្អិនមិនឆ្អិនល្អដែរ។ អាចញ៉ាំ បានបើសាច់ខាង បានចម្អិនក្នុងសីតុណ្ហភាព ៧៤ អង្សារសេ។ សាច់សត្វស្លាប ចម្អិនមិនល្អអាចមានបាក់តេរី និងប៉ារាស៊ីត ដូចជា E. Coli Trichinella និង Toxoplasma។
៥- សាច់ស្មា ឬសាច់ទ្រូង (Brisket)

ដូចទៅនឹងសាច់មាន់ទួរគី សាច់សត្វត្រង់ស្មា និងទ្រូង គឺមិនមានសុវត្ថិភាពគ្រប់គ្រាន់ទេ បើមិនបានចម្អិតឲ្យដល់សីតុណ្ហភាព ៧៤ អង្សារសេ ព្រោះបាក់តេរីនៅខាងក្នុង មិនបានសម្លាប់អស់នៅឡើយ។
៦- ឈីសទន់

ឈីសទន់ ជាទូទៅមានដាក់នៅតាមកន្លែងអាហារប៊ូហ្វេ។ ទោះយ៉ាងនេះក្ដី ស្រីៗមានផ្ទៃពោះ អាចរីករាយញ៉ាំវាបាន បើសិនឈីសទាំងនោះបានសម្លាប់មេរោគ។ ឈីស អាចផលិតឡើងដោយទឹកដោះគោស្រស់ និងអាចមានជំងឺបង្ករដោយបាក់តេរីក្នុងទឹកដោះ (Listeria) ហើយបើទោះជំងឺនេះ មិនងាយឆ្លងចំពោះមនុស្សទូទៅក៏ពិតមែន ប៉ុន្តែចំពោះស្រីពពោះ ងាយឆ្លងជំងឺដល់ទៅ ១៣ដង បើធៀបនឹងគ្នាយើងគ្មានផ្ទៃពោះ។ ផ្ទុយទៅវិញ ឈីសរឹង គឺមានសុវត្ថិភាពជាង ដូចនេះ គួរញ៉ាំឈីសរឹងវិញល្អជាង។
៧- អាហារសល់

យោងតាម នាយកដ្ឋានសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្មអាមេរិក គ្រប់អាហារដែលនៅក្នុងបន្ទប់មានសីតុណ្ហភាពធម្មតា ច្រើនជាង ២ម៉ោង គួរតែកុំញ៉ាំអី។ អាហារប៊ូហ្វេនៅតែភោជនីយដ្ឋាន ច្រើនតែទុកចោលនៅខាងក្រៅ ច្រើនម៉ោង ដោយមិនគិតពីគ្រោះថ្នាក់ ចំពោះគ្នាយើងដែលញ៉ាំនោះទេ។ ដូចនេះ អាហារនៅសល់ គួរតែទុកក្នុងទូទឹកកក ឲ្យលឿនតាមដែលអាចធ្វើបាន ដើម្បីប្រាកដថា គ្នាយើងកំពុងពពោះ មានបញ្ហាសុខភាពដោយសារតែអាហារទាំងនោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផលប៉ះពាល់នៃដុំស្បូនដល់ស្ត្រីមានផ្ទៃពោះ និងគភ៌!
ចុចអាន៖ ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ