សុខភាព
យល់ដឹងអំពីរោគសញ្ញា និងការព្យាបាល ជំងឺមហារីកបំពង់អាហារ (Esophagus cancer)
ក) តើអ្វីទៅជា ជំងឺមហារីកបំពង់អាហារ?
ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តន៍មិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការបស់បំពង់អាហារបង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថា ជំងឺដុំសាច់មហារីក (cancer) នៃបំពង់អាហារ។ ជំងឺនេះត្រូវបានចែកជា២ប្រភេទធំៗគឺ ពួកស្កេមមើសសែល ការសីណូមម៉ា (sqamous cell carcinoma) និងអាដេណូការស៊ីណូមម៉ា (adenocarcinoma)។

ខ) តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?
យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ)។
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
– មានការចុកណែនអួល ក្នុងដើមទ្រូង
– មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំងកំហែង និងល្ហិតល្ហៃ
– មិនចង់ទទួលទានអាហារ និងធុំសាច់
– ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
– ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។
គ) តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលឱ្យមានកើតឡើងនៃដុំមហារីកនេះ?
កត្តាប្រឈមដែលអាចបង្កឱ្យមានដុំមហារីកនេះកើតមានបានមានដូចជា៖
– ការពិសារបារី រយៈពេលវែង
– បរិភោគសុរាច្រើនហួសកម្រិត
– ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្រ្ត (GERD)។
– អាយុច្រើន (លើសពី ៥៥ ឆ្នាំ)
– ភេទ ប្រុស
– ការទទួលទានចំណីរអាហារមិនសមស្រប។ល។

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
វិធីតែមួយគត់ដែលច្បាស់លាស់ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកបំពង់អាហារនេះបាននោះគឺ ការថតឆ្លុះក្រពះ ព្រមទាំងធ្វើការយកសាច់ទៅវិភាគនៅមន្ទីរពិសោធ៍ (Gastric Fibroscopy and Anapath)។ បន្ទាប់ពីនោះក៏ត្រូវមានផងដែរគឺ ការថតស្គេន មើលដើមទ្រូង និងផ្ទៃពោះ (Thoraco-abdomonal CT-SCAN with injection) ដើម្បីកំណត់បាននៅដំណាក់កាល និងការវិត្តន៍របស់ជំងឺ ហើយក៏ដើម្បីអនុញ្ញាតអោយក្រុមគ្រូពេទ្យកំណត់ទៅលើការព្យាបាលផងដែរ។
ង) ការព្យាបាល៖
ការព្យាបាលជំងឺដុំមហារីកបំពង់អាហារនេះ គឺត្រូវទាមទារឱ្យមានការចូលរួម ពីសំណាក់ក្រុមវេជ្ជបណ្ឌិតច្រើនមុខជំនាញ ដើម្បីធ្វើការពិភាក្សារិះរកវិធីមួយដែលល្អបំផុតសំរាប់អ្នកជំងឺ ទើបការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងនោះមាន៖
– ក្រុមវេជ្ជបណ្ឌិតផ្នែក ថ្លើម ក្រពះ ពោះវៀន
– ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់
– ក្រុមវេជ្ជបណ្ឌិតផ្នែក ជំងឺមហារីក
– ក្រុមវេជ្ជបណ្ឌិតឯកទេសវិភាគកោសិកា និងជាលិកាមហារីក
– និងក្រុមវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ។

សំខាន់ជាងនេះទៅទៀតក្រុមគ្រួសារអ្នកជំងឺ និងអ្នកជំងឺផ្ទាល់ក៏ត្រូវចូលរួមក្នុងការធ្វើការសម្រេចចិត្តផងដែរ។ ជម្រើសជាច្រើន និងត្រូវបានលើកឡើង ផលប្រយោជន៍ និងផលវិបាកនៃជម្រើសនីមួយៗត្រូវបានពន្យល់ និងធ្វើការពិភាក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារ។
ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពង់អាហារគឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យគឺមានសភាពធ្ងន់ធ្ងរ ដោយការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល)។ ការព្យាបាលដែលមានប្រសិទ្ធភាពបំផុតគឺត្រូវធ្វើនៅដំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា។ ការឆ្លុះក្រពះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចអោយយើងដោះស្រាយបញ្ហានេះបាន (តាមដាន និងរុករកជំងឺមហារីកក្នុងដំណាក់កាលដំបូង)។
គេអាចពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ