Connect with us

សុខភាព

ប្រភេទវីរុសកូវីដបំប្លែងថ្មី និងឥទ្ធិពលលើសុខភាព យើងគួរដឹង

បានផុស

នៅ

វីរុស​កូវីដ-១៩ កំពុង​តែ​វាយលុក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង បណ្ដាល​ឲ្យ​ប្រជាជន​ជាច្រើន​នាក់​បាន​ឆ្លង​ជំងឺ​នេះ ហើយ​ក៏​បាន​ឆក់​យក​ជីវិត​ប្រជាជន​ខ្មែរ​ច្រើនដែរ។ វីរុស​កូវីដ-១៩​ ធម្មតា​សាហាវ​ខ្លាំង​បែប​នេះ​ទៅ​ហើយ តែ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងសុខាភិបាល នៅ​មាន​វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី ដែល​កាន់តែ​គ្រោះ​ថ្នាក់​ជាង​វីរុស​កូវីដ-១៩​ ទៅ​ទៀត។

COVID-19: the latest research & publishing opportunities | Emerald  Publishing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន នាពេលកន្លងមក វីរុសកូវីដ ១៩ បំប្លែងថ្មីនេះ អាច​ចម្លង​មនុស្ស​ដល់​ទៅ ៦-៧នាក់ ក្នុង​ពេល​តែ​មួយ។ “ជា​មធ្យម​ការ​ចម្លង​ដែល​គេ​រក​ឃើញ​ដល់​ទៅ ៧​នាក់​ក្នុង​ពេល​តែ​មួយ បើ​យើង​ប្រៀប​ធៀប​ក្នុង​ការ​ចម្លង​ពី​ពេល​មុន វីរុស​ពី​មុន ​ដែល​មិន​មែន​ជា​វីរុស​បម្លែង​ថ្មី​នេះ មាន​ប្រហែល​ជា ៣នាក់ ៤នាក់​ប៉ុណ្ណឹង​ឯង អ៊ីចឹង​លឿន​ណាស់​សឹង​តែ​២ដង”។

អ្វី​ទៅ​ជា​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី?

WHO says no need for major alarm over new coronavirus strain | The Japan  Times

វីរុស​អាច​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ​តាម​រយៈ​ការ​បំប្លែង​ខ្លួន ហើយ​វីរុស​កូវីដ-១៩ ក៏​ត្រូវ​បាន​រក​ឃើញ​មាន​ការ​បំប្លែង​ខ្លួន​ច្រើន​ប្រភេទ​ដែរ នៅ​តាម​ប្រទេស​មួយ​ចំនួន​បង្ក​ជា​ភាព​ចលាចល​ដូច​ជា៖

– វីរុស​កូវីដ-១៩​បំប្លែង​ថ្មី B.1.1.7 (ប្រទេស​អង់គ្លេស)៖ វីរុស​បំប្លែង​ប្រភេទ​នេះ ងាយ​ឆ្លង​កាន់​តែ​លឿន និង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ស្លាប់ បើ​ឆ្លង​វា។
-វីរុស​កូវីដ-១៩​បំប្លែង​ថ្មី B.1.351 (ប្រទេស អាហ្វ្រិកខាង​ត្បូង)៖ វីរុស​នេះ ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ដូច​គ្នា ហើយ​វា​ក៏​មាន​ឥទ្ធិពល​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្នុង​ខ្លួន​យើង​ដូច​គ្នា។
-វីរុស​កូវីដ-១៩​បំប្លែង​ថ្មី P.1 (ប្រទេស​ជប៉ុន/ប្រេស៊ីល)៖ វីរុស​បំប្លែង​ថ្មី​នេះ ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​កាត់បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ដូច​គ្នា។
-វីរុស​កូវីដ-១៩​បំប្លែង​ថ្មី B.1.427 និងB.1.429 (សហរដ្ឋ​អាមេរិក)៖ ដូច​នឹង​វីរុស​ខាង​លើៗ​ដែរ វីរុស​បំប្លែង​ថ្មី​នេះ ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​ថ្នាំ​ប្រឆាំង និង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ជំងឺ។

What we know about the new coronavirus strain | Financial Times

អង្គការ​សុខភាពពិភពលោក បញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្បិតតែផលិតឡើងសម្រាប់ជំងឺ កូវីដ-១៩ ធម្មតា តែអ្នកវិទ្យាសាស្ត្រជឿជាក់ថា យ៉ាងហោចណាស់វ៉ាក់សាំងកូវីដ-១៩ អាចមានប្រសិទ្ធភាពបន្តិចបន្ដួចការពារសុខភាពយើងពីវីរុសកូវីដ-១៩ បំប្លែងថ្មី។

ដើម្បី​ទប់ស្កាត់​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង យើង​ទាំង​អស់​ត្រូវ​បន្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​ដោយ​ការ​លាង​ដៃ រក្សា​គម្លាត និង​ការ​ពាក់​ម៉ាស់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ កំពុងអុកឡុក ពិភពលោក

ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩សព្វថ្ងៃមានប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម