ព័ត៌មានអន្ដរជាតិ
មកដឹងពីកន្លែងមានហានិភ័យឆ្លងជំងឺកូវីដច្រើនជាងគេ ដែលអ្នកគួរប្រុងប្រយ័ត្ន
ខណៈពេលដែលស្ថានភាពប្រទេសកំពុងជួបវិបត្តិកូវីដ កន្លែងខ្លះបានផ្អាកអាជីវកម្មទាំងស្រុង តែក៏មានកន្លែងផ្សេងទៀតអាចបើកដំណើរការជាចាំបាច់។ ដូច្នេះគ្រប់គ្នាត្រូវដឹងថាកន្លែងណាក៏មានគ្រោះថ្នាក់ដែរ ហើយត្រូវឆ្លាតវៃនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។
១ ដើរចេញទៅក្រៅផ្ទះ

ការដើរទៅក្រៅគឺជាវិធីដ៏ល្អមួយក្នុងការសំអាតខួរក្បាលក្នុងពេលមានជំងឺរាតត្បាតរាលដាល។ ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងរូបវិទ្យានៃអង្គធាតុរាវបានវិភាគដំណក់ទឹកផ្លូវដង្ហើមពីការកណ្ដាស់និងក្អក។ ការក្អករបស់មនុស្សអាចខ្ចាយដំណក់ទឹកពី ១០ ទៅ ២៥០ ម៉ែត្រក្នុងមួយវិនាទី។ ប្រសិនបើអ្នកមានគម្រោងដើរលេងលំហែកាយក្បែរសួនក្រៅផ្ទះ (មិនមែនជាតំបន់ក្រហម) សូមជ្រើសរើសផ្លូវដែលមិនសូវមានមនុស្សច្រើន ហើយត្រូវអនុវត្តគំលាតសង្គមជានិច្ច។
២ ស្ថានីយ៏ប្រេងឥន្ធះ
ស្ថានីយប្រេងឥន្ធនៈជាកន្លែងដែលមានមនុស្សច្រើននិងគ្មានសុវត្ថិភាពឡើយ។ បើចាំបាច់ត្រូវតែចាក់សាំង អ្នកត្រូវរក្សាគម្លាតវាងអ្នកលក់និងអ្នកទិញ ហើយត្រូវប្រើក្រដាសអនាម័យជូតសម្អាតលើចំណុចទាញប៊ូតុងបើកគម្របសាំង និងលាងសំអាតដៃឲ្យញឹកញាប់។
៣ កន្លែងលក់ទំនិញក្នុងផ្សារគ្រប់ប្រភេទ

ផ្សារជាកន្លែងមានហានិភ័យខ្លាំងជាងគេ បើឆ្លងតែម្នាក់អាចរាលដាលគ្រប់កន្លែង ជាពិសេសចំពោះអាជីវករនិងអ្នកទិញ។ ដូច្នេះបុគ្គលទាំងពីរត្រូវប្រកាន់ខ្ជាប់វិធានការរបស់ក្រសួងជាចាំបាច់។
៤ កន្លែងតម្រង់ជួរទិញអាហារ

កន្លែងតម្រង់ជួរទិញអាហារនៅខាងក្នុងភោជនីយដ្ឋានឬតាមកន្លែងលក់អាហារតាមដងផ្លូវផ្សេងៗ ជាកន្លែងដែលយើងនៅជិតមនុស្សជាច្រើន វាអាចបង្កគ្រោះថ្នាក់និងកាន់តែរីករាលដាលមេរោគពីម្នាក់ទៅម្នាក់។ ជាពិសេសបើមនុស្សនៅជុំវិញយើងមិនពាក់ម៉ាសឬមិនរក្សាគម្លាត។ ដូច្នេះនៅពេលដែលស្ថិតនៅក្នុងជួរ ត្រូវប្រាកដថាយើងបានរក្សាគំលាតសង្គមរៀងៗខ្លួន។
៥ មន្ទីពេទ្យ
គ្រប់គ្នានៅតែមិនអាចជៀសបានពីជំងឺដំកាត់ផ្សេងទៀត ហើយមានករណីខ្លះត្រូវជួបគ្រូពេទ្យផ្ទាល់។ ដូច្នេះវិធីល្អទាំងអ្នកជំងឺនិងក្រុមគ្រូពេទ្យ ត្រូវអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹង រួមមានការពាក់ម៉ាសនិងឃ្លាតឆ្ងាយពីអ្នកជំងឺដទៃទៀត។
៦ ធ្វើដំណើរតាមយន្តហោះ

ការធ្វើដំណើរតាមយន្តហោះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដំបូង ដែលត្រូវបានគេដាក់ស្លាកថា “គ្រោះថ្នាក់” ក្នុងពេលជំងឺរាតត្បាតបានចាប់ផ្ដើម។ CDC បញ្ជាក់ថា“ ការធ្វើដំណើរតាមផ្លូវអាកាសអាចនាំអ្នកឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀត និងកន្លែងដែលប៉ះបានញឹកញាប់” ។ ប្រសិនបើគ្មានជម្រើសក្រៅពីធ្វើដំណើរតាមផ្លូវអាកាស សូមលាងដៃឲ្យស្អាត កុំប៉ះមាត់ ភ្នែក ហើយត្រូវពាក់ម៉ាសនិងរក្សាគម្លាតតាមដែលអាចធ្វើទៅបាន។
៧ ធ្វើការក្នុងអូហ្វីសរួមគ្នា
ខណៈពេលដែលមនុស្សខ្លះនៅតែធ្វើការ បើទោះបីជាមានការបិទទីក្រុងក្ដី។ ការប៉ះពាល់គ្នាឬចែករំលែកសម្ភារៈប្រើប្រាស់រួមគ្នា និងជជែកជាមួយមិត្តរួមការងារដែលមិនពាក់ម៉ាស ហើយម្នាក់ក្នុងចំណោមពួកគេមានកូវីដ វាអាចរាលដាលដល់អ្នកនិងនៅអូហ្វីសទាំងមូល។ លើសពីនេះទៀតបន្ទប់សម្រាក អាហារដ្ឋាន និងតំបន់រួមផ្សេងទៀត គឺជាប្រភពនៃការផ្ទុះឡើងជាច្រើនក្នុងពេលមានជំងឺរាតត្បាត។
៨ កន្លែងគោរពសាសនា

កូវីដមិនរើសអើងពីសាសនាណាមួយទេ ឲ្យតែជាការប្រមូលផ្ដុំគ្នាគឺសុទ្ធតែមានគ្រោះថ្នាក់ នៅពេលដែលគ្រប់គ្នាបាននិយាយទាក់ទងនឹងមនុស្សមួយក្រុមធំនៅក្នុងកន្លែងបែបនោះ។ មុនពេលចូលរួមក្នុងពិធីសាសនា ត្រូវប្រាកដថាគ្រឹះស្ថាននោះបានអនុវត្តគោលការណ៍តាមណែនាំរបស់ក្រសួងសុខាភិបាល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួចលេចចេញរោគសញ្ញាបែបនេះ មិនមែនមកពីប្រតិកម្មវ៉ាក់សាំងទេ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ