សុខភាព
ឆ្ងល់អត់! ហេតុអ្វីបានជាមានវ៉ាក់សាំងច្រើនប្រភេទផ្សេងៗគ្នា?
ពិភពលោកត្រូវការវ៉ាក់សាំងចំនួនដ៏ច្រើនមហិមារ ដើម្បីបំពេញតម្រូវការទូទាំងពិភពលោកដែលមិនធ្លាប់មានកន្លងមក បង្កឡើងដោយសារការរាតត្បាតជាសកលពីវីរុសកូវីដ-១៩។ តម្រូវការនេះអាចបំពេញបានល្អបំផុតដោយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗគ្នា ដែលជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងប្រភេទខុសៗគ្នា។
ដំណើរការផ្ដល់ការអនុម័តដល់វ៉ាក់សាំងកូវីដ-១៩ ថ្មីៗ ទាំងអស់ត្រូវគោរពតាមស្ដង់ដារដែលមានកម្រិតខ្ពស់ ដែលត្រូវបានកំណត់សម្រាប់ធ្វើនិយ័តកម្មវ៉ាក់សាំង។ ការសិក្សាដែលធ្វើឡើងមុនពេលចាប់ផ្ដើមចាក់វ៉ាក់សាំងទាំងនេះ ក៏មានភាពល្អិតល្អន់ដូចគ្នានឹងវ៉ាក់សាំងដទៃទៀតផងដែរ។
រហូតមកទល់ពេលនេះ មានវ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទដែលត្រូវបានអភិវឌ្ឍកន្លងមក និងដែលកំពុងត្រូវបានអភិវឌ្ឍននាពេលបច្ចុប្បន្នរួមមាន៖
១. វ៉ាក់សាំងដែលប្រើប្រាស់វីរុសដែលលែងអាចធ្វើសកម្មភាពទៀតបាន ឬវីរុសដែលត្រូវបានគេបន្សាប ដោយប្រើប្រាស់ទម្រង់វីរុសដែលត្រូវបានគេបន្សាបលែងឱ្យអាចធ្វើសកម្មភាពទៀត ឬធ្វើឱ្យចុះខ្សោយ ដើម្បីកុំឱ្យវាអាចបង្កជាជំងឺ ប៉ុន្តែនៅតែអាចភ្ញោចប្រព័ន្ធភាពស៊ាំឱ្យឆ្លើយតបទៅនឹងជំងឺបាន។
២. វ៉ាក់សាំងដែលផលិតពីប្រូតេអ៊ីន ដោយប្រើប្រាស់បំណែកប្រូតេអ៊ីនដែលមិនបង្កគ្រោះថ្នាក់ ឬសំបកប្រូតេអ៊ីនដែលធ្វើត្រាប់តាមវីរុសកូវីដ–១៩ ដើម្បីនាំប្រព័ន្ធភាពស៊ាំអាចឆ្លើយចំពោះវីរុសនេះប្រកបដោយសុវត្ថិភាព។
៣. វ៉ាក់សាំងដោយប្រើប្រាស់វ៉ិចទ័ររបស់វីរុស ជាប្រភេទវ៉ាក់សាំងដែលប្រើប្រាស់វីរុសដែលត្រូវបានគេកែប្រែហ្សែនរបស់វា ដើម្បីកុំឱ្យវាមានលទ្ធភាពបង្កជំងឺទៀត ប៉ុន្តែនៅតែអាចផលិតប្រូតេអ៊ីនវីរុសកូរ៉ូណា ដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចឆ្លើយតបចំពោះពពួកវីរុសនេះប្រកបដោយសុវត្ថិភាព។
៤. វ៉ាក់សាំង RNA និង DNA ជាវិធីសាស្ត្រផលិតវ៉ាក់សាំងបែបថ្មី ដោយប្រើប្រាស់ RNA ឬ DNA ដែលត្រូវបានកែប្រេហ្សែន ដើម្បីផលិតប្រូតេអ៊ីន ដែលអាចជួយភ្ញោចឱ្យប្រព័ន្ធភាពស៊ាំធ្វើការឆ្លើយតបចំពោះវីរុសប្រកបដោយប្រសិទ្ធភាព។
វ៉ាក់សាំងប្រភេទផ្សេងគ្នា មានលក្ខណៈខុសៗគ្នា ទៅលើភាពខ្លាំងនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ចំនួនដូសដែលត្រូវចាក់ សុវត្ថិភាព តម្រូវការប្រព័ន្ធត្រជាក់ដើម្បីរក្សាទុក និងរយៈពេលផលិតជាដើម៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ របកគំហើញមួយទៀត! វ៉ាក់សាំងប្រឆាំងកូវីដផលិតពីថ្នាំជក់ ដែលមានតម្លៃកាន់តែថោក
ចុចអាន៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់