សុខភាព
វិធីសាស្ត្រទាំង ៧ ដើម្បីការរក្សាសុខភាពតម្រងនោម!
តម្រងនោម(Kidneys) ជាសរីរាង្គគូរ(ឆ្វេងនិងស្តាំ) ដែលមានរាងដូចទៅនឹងគ្រាប់សណ្តែក ស្ថិតនៅចន្លោះសងខាងនៃឆ្អឹងកង និងស្ថិតនៅក្រោមឆ្អឹងប្រអប់ទ្រូង។
ក) តម្រងនោមមានមុខងារសំខាន់ៗដូចជា៖
– ជាទម្រង់ចម្រោះជាតិពុល និង កាកសំណល់ពីក្នុងឈាមហើយបញ្ចេញចោលតាមទឹកនោម
– ធានាលំនឹងសារជាតិទឹក និងអេឡិចត្រូលីតក្នុងសារពាង្គកាយ
– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និងជាតិវីតាមីនមួយចំនួន ដែលចូលរួមដល់ការគ្រប់គ្រង សម្ពាធឈាម ផលិតគ្រាប់ឈាមក្រហម និងធានាដល់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹង។

ខ) ដោយសារតួនាទីដ៏សំខាន់មិនអាចខ្វះបានបែបនេះហើយ ទើបយើងគួរយល់ដឹងពី វិធីថែរក្សាសុខភាពតម្រងនោមរបស់យើង តាមរយៈ ៖

១- ពិសាទឹកឲ្យបានគ្រប់គ្រាន់ពី ២,៥លីត្រ ទៅ ៣លីត្រក្នុងមួយថ្ងៃ ដើម្បីទប់ទល់នឹងការបាត់បង់ជាតិទឹក កាត់បន្ថយនិងការពាររលាកផ្លូវទឹកនោម និង គ្រួសតម្រងនោម។
២- ពិសាអាហារដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា បន្លែ និងផ្លែឈើស្រស់។ កាត់បន្ថយការបរិភោគ
អាហារផ្អែមពេក ឬក៏ប្រៃ ដើម្បីការពារនិងគ្រប់គ្រងការលើសកម្រិតជាតិស្ករក្នុងឈាម និងការឡើងសម្ពាធឈាម។
៣- ធ្វើលំហាត់ប្រាណជាប់ជាប្រចាំដើម្បីធានាបាននូវទម្រង់រាងកាយមួយសមស្រប។
៤- ជៀសវាងការពិសាបារី និងស្រា ព្រោះអាចធ្វើឲ្យខូចខាតសរសៃឈាម និងប៉ះពាល់សុខភាពតម្រងនោម
៥- ជៀសវាងការប្រើប្រាស់ថ្នាំ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានវេជ្ជបញ្ជាត្រឹមត្រូវ
៦- កាត់បន្ថយការស្ត្រេស និងសម្រាកឲ្យបានគ្រប់គ្រាន់
៧- ពិនិត្យ និងតាមដានឲ្យបានទៀងទាត់នូវសុខភាពនិង មុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស


និងជាពិសេសចំពោះលោកអ្នក ដែលមានជំងឺលើសឈាម ឬទឹកនោមផ្អែម ព្រោះថាជំងឺទាំងនេះជាមូលហេតុចម្បង ដែលអាចបណ្តាលឲ្យទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ប្រសិនបើមិនមានការព្យាបាលមួយត្រឹមត្រូវ និងជាក់លាក់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹងអំពីរោគសញ្ញា និងការព្យាបាល ជំងឺមហារីកបំពង់អាហារ (Esophagus cancer)

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ