សុខភាព
តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនចង់ចាក់វ៉ាក់សាំង?
ពុំមាននរណាម្នាក់នឹងត្រូវបានគេបង្ខំឱ្យចាក់វ៉ាក់សាំងឡើយ។ ការចាក់វ៉ាក់សាំងធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែ គួបផ្សំនឹងវិធានការដទៃទៀត វ៉ាក់សាំងគឺជាឧបករណ៍មួយដ៏សំខាន់ ដើម្បីការពារខ្លួនយើង គ្រួសាររបស់យើង សហគមន៍របស់យើងពីជំងឺកូវីដ-១៩ និងជួយសង្គ្រោះអាយុជីវិត។

វ៉ាក់សាំងដែលដាក់ឱ្យប្រើប្រាស់ទាំងអស់ សុទ្ធតែបានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងជំងឺ ហើយវាភាគច្រើនក៏មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ ត្បិតតែតែគ្មានវ៉ាក់សាំងណាមួយអាចផ្ដល់ការការពារបាន ១០០% បានពិតមែន ប៉ុន្តែការចាក់វ៉ាក់សាំងនឹងផ្ដល់នូវសុវត្ថិភាពខ្ពស់ដល់អ្នក ដើម្បីបង្ការការចម្លងវីរុសកូវីដ-១៩។
ប្រជាពលរដ្ឋជាច្រើននៅតែមានការសង្ស័យចំពោះវ៉ាក់សាំងបច្ចុប្បន្ន តែយ៉ាងណា គ្រប់គ្នាគួរដឹងថា ពុំមានវ៉ាក់សាំងកូវីដ-១៩ ណាដែលកំពុងដាក់ឱ្យប្រើប្រាស់សព្វថ្ងៃនេះ ឬទំនងជាយកមកប្រើប្រាស់នាពេលអនាគតយកមានផ្ទុកវីរុសរស់ ដែលអាចបង្កឱ្យមានជំងឺកូវីដ-១៩ នោះឡើយ។ នេះមានន័យថា វ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើឱ្យអ្នកកើតជំងឺកូវីដ-១៩ នោះទេ។ ក្នុងករណីដែលកម្រកើតមានមួយចំនួន អ្នកនៅតែអាចឆ្លងជំងឺកូវីដ-១៩ ក្រោយពេលចាក់វ៉ាក់សាំងរួច ហេតុនេះហើយទើបអ្នកត្រូវបន្តប្រុងប្រយ័ត្ន អនុវត្តវិធានការដទៃទៀត ដូចជា ការលាងសម្អាតដៃ ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព។

ដូច្នេះ តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនចាក់វ៉ាក់សាំង? ចម្លើយនោះគឺថា “អ្នកនឹងប្រឈមហានិភ័យឆ្លងវីរុសកូវីដ-១៩ខ្ពស់ជាងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស” ៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ធ្ងន់ធ្ងរឬស្រាល! ៥ ចំណុចនេះនាំឱ្យអ្នកជំងឺកូវីដមានស្ថានភាពខុសគ្នា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល