Connect with us

សុខភាព

សូម​ប្រុងប្រយ័ត្ន​ជំងឺ​រលាក​អញ្ចាញធ្មេញ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ទៀត​?

បានផុស

នៅ

​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​ក្នុង​មាត់​មាន​មេរោគ​ប្រហែល ៦​ប៊ី​លាន ហើយ​នៅ​ពេល​ដែល​ មានការ​រលា​ក​អញ្ចាញ ធ្វើ​ឲ្យ​មេរោគ​ងាយ​ឆ្លង​ចូល​ទៅ​តាម​សរសៃឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ដូចជា បេះដូង សួត ខួរក្បាល និង​បម្រែបម្រួល​សរីរាង្គ​ផ្សេងៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជំងឺ​មួយ​ចំនួន​ ដែល​អាច​កើតមាន ដោយសារ​ការ​រលាក​អញ្ចាញធ្មេញ​៖

– ជំងឺ​បេះដូង​

– ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

– ជំងឺ​មហារីក​មាត់​ធ្មេញ​

– ជំងឺ​រលាក​សួត​

– ជំងឺ​ទឹកនោមផ្អែម​

– ជំងឺ​ពុក​ធ្មេញ ក្លិន​មាត់​មិនល្អ និង​បាត់បង់​ធ្មេញ​

– ជំងឺ​ពុក​ឆ្អឹង​

– ជំងឺ​រលាក​សន្លាក់​

– សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​(​កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ​)

​ជំងឺ​រលាក​អញ្ចាញធ្មេញ បង្ក​ដោយ​មូលហេតុ​ធំ​ចម្បង​មួយ គឺ​ពពួក​បាក់តេរី​ ដែល​មាន​នៅ​ក្នុង​កំណកកំបោរ​ព័ទ្ធជុំវិញ​ធ្មេញ ក្នុង​រយៈពេល​យូរ​នាំ​ឲ្យ​មានការ​រលាក​អញ្ចាញធ្មេញ​។ មូលហេតុ​ផ្សេងទៀត​អាច​មក​ពី ការ​ប៉ះទង្គិច ការ​ប៉ះ​ផ្ទាល់​សារធាតុ​គីមី ការ​ដាក់​ធ្មេញ ឬ​ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជាដើម​។​

​សូម​លោកអ្នក ការពារ​សុខភាព​មាត់​ធ្មេញ​របស់​លោកអ្នក កុំ​ឲ្យ​កើត​ជំងឺ​រលាក​អញ្ចាញធ្មេញ ដោយ​ត្រូវ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ ដុស​សំអាត​ធ្មេញ​យ៉ាង​តិច​ណាស់ ២​ដង​ក្នុង​១​ថ្ងៃ បរិភោគ​អាហារ​ជួយ​ដល់​សុខភាព ហើយ​ត្រូវ​ណាត់​ជួប​ជាមួយ​ទន្ត​បណ្ឌិត ៦​ខែ​ម្តង ដើម្បី​ពិនិត្យ និង​លាង​សំអាត​នូវ​កំណកកំបោរ​តាម​ជើងធ្មេញ​ចេញ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កត្តា​គួរ​យល់ដឹង​អំពី​ការថែទាំ​ទារក​ក្រោយ​សម្រាល!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក និងចិន ព្រមគ្នា​ទម្លាក់ពន្ធ​​ក្នុងអត្រារៀងខ្លួនរយៈពេល ៩០ ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម