សុខភាព
ហេតុអ្វីត្រូវយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ?
ការចង់បានកូន (សម្រេចចិត្តមានគភ៌ ឫពរពោះ) មិនគួរសម្រេចតាមការនឹកឃើញនោះទេ។ លោកអ្នកគួរស្វែងយល់ឱ្យបានច្បាស់លាស់ និងមានគម្រោងឱ្យបានត្រឹមត្រូវជាមុនសិន ដើម្បីធានាបាននូវសុខភាពល្អទាំងម្តាយ និងទារក។
ហេតុដូច្នេះលោកអ្នកត្រូវមកជួបពិគ្រោះ និងទទួលការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យសុខភាពជាមុនសិនមុននឹងសំរេចមានគភ៌។

នៅពេលអ្នកកំពុងពរពោះ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវមកធ្វើការតាមដានផ្ទៃពោះឱ្យបានទៀងទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។
អ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះរួមមាន៖
– ពិនិត្យផ្ទៃពោះ
– ពិនិត្យអេកូសាស្ត្រ
– ពិនិត្យឈាម និងទឹកនោម
– ពិនិត្យរោគស្ត្រី
– ចាក់វ៉ាក់សាំង
– ទទួលថ្នាំជាតិដែក Acide folique & វីតាមីន ឬឱសថផ្សេងៗដទៃទៀតតាមស្ថានភាពជាក់ស្តែងនៃសុខភាពមាតាម្នាក់ៗ

ក) ពិនិត្យផ្ទៃពោះ :
១) ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា៖
– តើអ្នកមានកូនមែន ឬអត់?
– កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា?
– អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ?
• ក្មេងពេក ឬចាស់ពេក
• ស្គមពេក ឬធាត់ពេក
• កម្ពស់ក្រោម 1,52m
• ជក់បារី ញ៉ាំស្រា
• ពិបាកមានកូន ឬមានកូនចេះតែរលូត
• មានជំងឺ ទឹកនោមផ្អែម លើសឈាម រលាកថ្លើម ពកក បេះដូង ហឺត… ។ល។

២) ការពិនិត្យក្នុងអំឡុងត្រីមាសទី២:
– តើទារកក្នុងផ្ទៃលូតលាស់សមស្របតាមអាយុរបស់គេដែរ ឬទេ?
– តើអ្នកមានជំងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម, ទឹកនោមផ្អែម, បេះដូង…)
– តើកូនអាចប្រឈមកើតមុនខែ ឬទេ?
៣) ការពិនិត្យក្នុងត្រីមាសទី៣:
– មើលការលូតលាស់របស់ទារក
– ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៍វះកាត់បែបវេជ្ជសាស្ត្រ។

បញ្ជាក់៖ អ្នកត្រូវធ្វើការពិនិត្យជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យ គឺពីថ្ងៃបាត់រដូវ រហូតដល់ ថ្ងៃឈឺពោះសំរាល។ ក្នុងករណីមានភាពមិនធម្មតា (ឧ. ធ្លាក់ឈាម ឈឺពោះ ឬមានសញ្ញាអ្វីមួយមិនប្រក្រតី…) អ្នកត្រូវមកជួបគ្រូពេទ្យជាបន្ទាន់កុំរង់ចាំថ្ងៃណាត់ជួប៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី