Connect with us

សុខភាព

ប្រសិទ្ធ​ភាពខ្លាំង​អស្ចារ្យ​មែន​! ម៉ាសថ្មី​នេះ អាច​ការពារនឹង​វីរុស​កូ​រ៉ូ​ណា បាន​រហូត៩៩%

បានផុស

នៅ

Wakamono គឺជា​ម៉ាស់​ដំបូង​គេ នៅ​ក្នុង​សកលលោក ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ស្ថាប័ន​ស្លាក​សញ្ញា CE អឺរ៉ុប ដើម្បី​អាច​បង្ហាញ​ស្លាក​លើ​ប្រអប់​ថា មាន​ប្រសិទ្ធភាពការពារ​នឹង​វីរុស​កូ​រ៉ូ​ណា ៩៩%។ បច្ចុប្បន្ន ម៉ាស់​នេះ ត្រូវ​បាន​ដាក់លក់​នៅក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន អាណា​ណា កុំព្យូទ័រ។​

​ផលិតផល​ម៉ាស់​នេះ ត្រូវបាន​អ្នកជំនាញ​ធ្វើតេស្ដ និង​បង្ហាញ​ពី​ប្រសិទ្ធភាព​ថា អាច​ការពារនឹង​ពពួក​វីរុស​កូ​រ៉ូ​ណា​រហូតដល់ ៩៩% (​ដូចជា SARS-CoV-2, NL63, Strain 229E) ក្នុង​រយៈពេល​មួយ​នាទី​នៃ​ការប៉ះពាល់​។ ប្រសិទ្ធភាពការពារនឹង​វីរុស​របស់​ម៉ាស់​នេះ ត្រូវបាន​ធ្វើតេស្ត និង​ចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​ដោយ មន្ទីរពិសោធន៍​ឯករាជ​ល្បីឈ្មោះ​ជាច្រើន នៅ​ទូទាំង​សកលលោក​ដូចជា មន្ទីរពិសោធន៍ TÜV SÜD (Germany), Bureau Veritas (Canada), និង​មន្ទីរពិសោធន៍ Eurofins (USA) ។

(WAKAMONO –​ម៉ាស់​ដំបូង​គេ ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​រហូត ៩៩%)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Wakamono គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ទូទាំង​សកលលោក លើ​ផ្នែក​ជំនាញ​បច្ចេកវិទ្យា​ជីវសាស្ដ្រ​ណា​ណូ​(Nanobiotechnology) និង​ជា​ម្ចាស់​វិញ្ញាបនបត្រ​តក្កកម្ម​(​វិញ្ញាបនបត្រ​ទទួលស្គាល់​ស្នាដៃ​បង្កើត​) លំដាប់​ពិភពលោក លើ​ផ្នែក​បច្ចេកវិទ្យា​ជីវសាស្ត្រ​ណា​ណូ ពី​សារធាតុ​ចម្រាញ់​ពី​ធម្មជាតិ។

​អាថ៌កំបាំង​ពិសេស​នៅ​ពីក្រោយ ម៉ាស់ Wakamono គឺថា ម៉ាស់​នេះ ត្រូវ​បាន​ពាស​ដោយ​សមាសភាគ​ណា​ណូ នៅ​ស្រទាប់​ខាងក្នុង។ វា​មាន​លក្ខណៈ​ជា​ផលិតផល​សរីរាង្គ ១០០% ពីព្រោះ​ម៉ាស់​នេះ ត្រូវបាន​ផលិត​រួមផ្សំ​ជាមួយ​សមាសធាតុ nano Gecide ដែលមាន​សមត្ថភាព​ប្រឆាំងនឹង​វីរុស nCoV រហូតដល់ ៩៩ % ភ្លាមៗ ) ក្នុង​រយៈពេល​មួយ​នាទី​នៃ​ការប៉ះពាល់​។ សមាសធាតុ Gecide គឺមាន​សុវត្ថិភាព​បំផុត សម្រាប់​ការប្រើប្រាស់​របស់​មនុស្ស ពីព្រោះ​វា​ពុំមាន​រួមផ្សំ​នឹង​សមាសធាតុ​អ​សរីរាង្គ​នោះទេ​(inorganic matter)។

ម៉ាស់​នេះ ត្រូវ​បានចេញ​លិខិតអនុញ្ញាត​សម្រាប់​សុវត្ថិភាព​ផ្នែក​ជីវសាស្ដ្រ ដោយ​អនុលោម​ទៅតាម​ប្រព័ន្ធ​មាត្រដ្ឋាន​អាមេរិក​បច្ចុប្បន្ន​គឺ ANSI / AAMI / ISO 10993 ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ព្រមទាំង​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក និង​ស្ថាប័ន​ផ្ដល់​ស្លាក​សញ្ញា CE អឺរ៉ុប។

​បើទោះជា​ទើបតែ​មាន​វត្ដ​មាន​លក់​លើ​ទីផ្សារ​ថ្មីៗ​ក្ដី តែ​ម៉ាស់ Wakamono ត្រូវបាន​លក់ដាច់​រហូត​ជាង ១០ លាន​ម៉ាស់ នៅលើ​បណ្ដា​ទីផ្សារ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និង​អូស្ដ្រាលី។ លើសពីនេះទៅទៀត ម៉ាស់ Wakamono មាន​ប្រសិទ្ធភាពការពារនិងការ​បំប្លែង​ខ្លួន​នៃ​ជំងឺ​កូ​វីដ១៩ ដោយសារតែ​វា​មាន​ប្រសិទ្ធភាព​បំបែក​ភ្នាស​នៃ​វីរុស។

ការប្រើ​ម៉ាស់​ប្រឆាំងនឹង​វីរុស​របស់ Wakamono អាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​នូវ​អត្រា​ឆ្លង​វីរុស ដោយសារតែ​វា កាត់បន្ថយ​ការបញ្ជូន​វីរុស បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះហើយ ផលិតផល​នេះ អាច​ដើរតួនាទី​ជា ឧបករណ៍​ដ៏​មាន​សក្ដានុពល ក្នុងការ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩។ Wakamono មួយ​ប្រអប់ មាន ១០ ម៉ាស់ និង​មានតម្លៃ ២ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

(​ក្រុម​អ្នកវិទ្យាសាស្ដ្រ នៅ​មន្ទីរពិសោធន៍ Wakamono )

​ទំនាក់ទំនង​ជាវ នៅ​កម្ពុជា​: លេខ​ទូរ​សព្ទ និង​តេ​ឡេ​ក្រាម : 097 660 0116, 085 589 209, 012 965 968 ។ ក្រុមហ៊ុន​ចែកចាយ​បន្ដ​: អាណា​ណា កុំព្យូទ័រ ខូ អិ​ល ធី​ឌី​, អាសយដ្ឋាន​: ផ្ទះ​លេខ ៩៥ មហាវិថី​ព្រះ​ន​រោ​ត្ដម សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។

​សហគ្រាស​ផលិត​: Wakamono Corporation. អាសយដ្ឋាន​: 95 Tran Trong Cung, Tan Thuan Dong Ward, សង្កាត់ 7 ទីក្រុង​ហូ​ជី​មី​ញ​, ប្រទេស​វៀតណាម​, អ៊ីមែល​: [email protected] – sale@ wakamonobio.com, លេខ​ទូរ​សព្ទ​: +84965324592 ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម