សុខភាព
បច្ចេកវិទ្យាវេជ្ជសាស្រ្ត អាហ្វេរ៉ែស៊ីស (Apheresis In Calmette Hospital)
Apheresis ជាបច្ចេកវិទ្យាក្នុងការដកយកកោសិកាឈាម (ដូចជា គ្រាប់ឈាមស ប្លាកែត និង ប្លាស្មា) ពីមនុស្សដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងមានអាសន្នផ្នែកវិបត្តិឈាម។ តាំងពីចុងសតវត្សទី២០ ឆ្នាំ១៩៨១ ម៉ាស៊ីនដ៏ទំនើបមួយត្រូវបានបង្កើតឡើងជាលើកដំបូង ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រវេជ្ជសាស្ត្រក្នុងការដកយកកោសិកាឈាម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
តាំងពីឆ្នាំ២០១៣ មន្ទីរពេទ្យកាល់ម៉ែតបានចាប់ផ្តើមអនុវត្តបច្ចេកទេសទំនើបនេះក្នុងការព្យាបាលជំងឺមហារីកឈាម ជំងឺរ៉ាំរ៉ៃមួយចំនួន និងការផ្តល់នូវផលិតផលឈាមប្លាកែតដែលមានប្រសិទ្ធភាព។
កន្លងមកវេជ្ជបណ្ឌិតបានអនុវត្តបច្ចេកវិទ្យានេះក្នុងការសង្គ្រោះអ្នកជំងឺជាច្រើននាក់ ដូចជាការ៖
-ដកចេញនូវគ្រាប់ឈាមមហារីកពីអ្នកជំងឺមហារីកឈាម (Leukapheresis in Leukostasis Syndrom)
– ដកយកកោសិកាប្លាកែត (Platelet Collection)
– ប្តូរឈាមប្លាស្មា ដែលអាចដកចេញនូវសារធាតុបង្កជំងឺចេញពីឈាមប្លាស្មារបស់អ្នកជំងឺ (Therapeutic Plasma Exchange) ដើម្បីសង្គ្រោះជីវិតអ្នកជំងឺមួយចំនួនដូចជាប្រភេទជំងឺ៖ ខ្សោយសាច់ដុំធ្ងន់ធ្ងរ (Myasthenia Gravis) វិបត្តិកកឈាមនៅសរសៃតូចៗ (Thrombotic Thrombopenic Purpura) ខ្សោយសាច់ដុំដោយវិបត្តិប្រពន្ធ័សសៃប្រសាទ (Guillain Barre Syndrom) ។ល។
ស្របតាមទិសទៅយុទ្ធសាស្ត្ររបស់មន្ទីរពេទ្យគឺការបន្តបេសកកម្មក្នុងការបង្កើននូវវឌ្ឍនភាពវិស័យសុខាភិបាលក្នុងស្រុក ឥឡូវនេះមន្ទីរពេទ្យកាល់ម៉ែត បាននាំចូលនូវម៉ាស៊ីនស៊េរីថ្មីមួយគ្រឿងទៀតគឺ Cobe Optia ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុន ដើម្បីចូលរួមបង្កើនប្រសិទ្ធភាពនៃការព្យាបាលដោយអាហ្វេរ៉េស៊ីសជូនប្រជាជនខ្មែរយើង៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា